លោកហ៊ុន សែន៖ចន្លោះពេលជួបវិបត្ដិកូវីដ-១៩ត្រូវច្រានចោលឥរិយាបថ “អត្មាអញជាចម្បង”

27-09-2020 5:28 pm 2965

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ក្នុងប្រវត្តិសាស្ត្រ ពុំធ្លាប់ជួបវិបត្តិសុខាភិបាលណាដែលបង្កផលប៉ះពាល់ និងផ្តល់ផលវិបាលក្នុងកម្រិតធ្ងន់ធ្ងរដូចជំងឺកូវីដ-១៩នៅពេលនេះទេ។ លោកបន្តថា ជំងឺកូវីដ-១៩ បានក្រើនរំលឹកយើងអំពីសាមគ្គីភាពមិនអាចខ្វះបាន ក្នុងការបង្រួបបង្រួមជាតិទាំងអស់លើពិភពលោក យើងត្រូវតែសហការគ្នាឱ្យកាន់តែជិតស្និត រួមគ្នាដោះស្រាយវិបត្តិនេះ ដោយឈរលើគោលការណ៍តម្លាភាព និងប្រសិទ្ធភាព។ ពេលនេះគឺជាពេលសំខាន់ជាងពេលណាៗទាំងអស់ ដែលត្រូវច្រានចោលនូវឥរិយាបថគិតតែពីខ្លួនឯង ឬ“អត្មាអញជាចម្បង” ផ្ទុយទាំងស្រុងទៅនឹងគុណតម្លៃជាសកលរបស់មនុស្សជាតិ….

សំឡេងលោក ហ៊ុន សែន៖

សូមបញ្ជាក់ថា ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដូច្នេះ គឺនៅក្នុងឱកាសនៃកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥ ហើយក៏ស្របពេលដែលជំងឺកូវីដ-១៩កំពុងឆ្លងរាតត្បាតនៅជុំវិញពិភពលោកផងដែរ។ គិតត្រឹមពេលនេះកូវីដ-១៩បានចម្លងដល់មនុស្សជាង៣៣លាននាក់ហើយទូទាំងពិភពលោក និងសម្លាប់មនុស្សជិត១លាននាក់៕(ដោយ៖ភិន សុភី) 

ព័ត៌មានផ្សេងទៀត