ស្នាម​អុជ​ខ្មៅ​លើ​បបូរមាត់ បណ្តាលមកពី​កង្វះ​វីតាមីន​B ការ​ផឹកស្រា​និង​ជក់បារី

26-09-2020 5:44 pm 241

​បបូរមាត់​ជា​ចំណុច​ទាក់ទាញ​មួយ និង​ធ្វើឲ្យ​យើង​កាន់តែ​មាន​ទំនុកចិត្ត នៅក្នុង​ការពិភាក្សា​ការងារ​ឬ​ក្នុង ទំនាក់ទំនង​ផ្សេងៗ​។ តែបើ​បបូរមាត់​ខ្មៅ ឬ​ស្រាប់តែ​ផុស​ចំណុច​ខ្មៅៗ​ដុំៗ​ចេញមក វា​មិន​ត្រឹមតែ​ធ្វើឲ្យ​បាត់បង់​ភាពទាក់ទាញ​ប៉ុណ្ណោះទេ ក៏​អាចធ្វើឲ្យ​បាត់បង់​ទំនុកចិត្ត នៅក្នុង​ការទំនាក់ទំនង​ផងដែរ​។ បើទោះបីជា​មានក្រែ​មលាប​បិទបាំង ក៏​នៅតែ​បង្ក​ក្តីកង្វល់ ត្បិត​បបូរមាត់​មាន​បញ្ហា អាច​បណ្តាលមកពី​មូលហេតុ​ផ្សេងៗ​ជាច្រើន ហើយ​មូលហេតុ​ខ្លះ ត្រូវ​ធ្វើតេស្ត​ឈាម​ឬ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ទើប​អាច​ដោះស្រាយបាន​។ មូលហេតុ​ទាំងនោះ​មានដូចជា​៖

​កង្វះ​វីតាមីន B ៖ រាល់ពេល​ដែល​អ្នក​កត់​សំគាល់​ឃើញ​មាន​ការផ្លាស់ប្តូរ ពណ៌​ឬ​ភាពមិនប្រក្រតី​ណាមួយ​លើ​បបូរមាត់ សក់​ឬ​ក្រចក មូលហេតុ​ចម្បង គឺ​កង្វះ​វីតាមីន​និង​សារធាតុ​រ៉ែ​សំខាន់ៗ​។ ក្នុងករណី​លេចចេញ​ចំណុច​ខ្មៅ​នៅលើ​បបូរមាត់ អាចជា​លទ្ធផល​នៃ​ការ​កង្វះ​វីតាមីន​B​។ ដូច្នេះ គួរ​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត និង​ស្វែងរក​ការព្យាបាល ប្រសិនបើ​អ្នក​កង្វះ​វីតាមីន ដើម្បី​ការពារ​ផលវិបាក​ផ្សេងទៀត​។​

​ការប្រើប្រាស់​ផលិតផល​បបូរមាត់​ផុតកំណត់​៖ ការប្រើប្រាស់​ក្រែម​បបូរមាត់​ដែល​ហួស​កាលបរិច្ឆេទ​កំណត់ គឺជា​ហេតុផល​មួយទៀត ដែល​បណ្តាលឲ្យ​មាន​ចំណុចខ្មៅ ព្រោះ​វា​ខូចគុណភាព​ទៅហើយ​។ ដូច្នេះ មុន​ជ្រើសរើស​ផលិតផល​ណាមួយ​មកប្រើប្រាស់ ត្រូវ​ពិនិត្យមើល​កាលបរិច្ឆេទ​ផុតកំណត់ ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ការពារ​ស្នាម​អុជ​ខ្មៅ​។​

​ការ​ផឹកស្រា​ច្រើនពេក​និង​ការជក់បារី ៖ សារធាតុ​គីមី​ដែលមាន​គ្រោះថ្នាក់​នៅក្នុង​បារី ងាយ​ធ្វើឲ្យ​ខូច​បបូរមាត់​ណាស់​។ ចំណែកឯ​ជាតិ​អាល់កុល​វិញ អាច​រំខាន​ដល់​ដំណើរការ​ធម្មតា​នៃ​រាងកាយ ហើយ​នាំឲ្យ​មាន​ចំណុចខ្មៅ​នៅលើ​បបូរមាត់​។​

​លើស​ជាតិ​ដែក​ក្នុង​រាងកាយ ៖ ជាតិ​ដែក​ល្អ​សម្រាប់​សុខភាព ប៉ុន្តែ​បើ​វា​មាន​ច្រើន​ហួសហេតុ​ពេក​ក៏​នាំឲ្យ​មាន​ចំណុចខ្មៅ ដែល​ធ្វើឲ្យ​បបូរមាត់​មើលទៅ​មិន​ស្រស់ស្អា​តដែ​រ​។ អ្នក​អាច​ទៅ​ធ្វើតេស្ត​ឈាម ដើម្បី​ដឹងថា មាន​ជាតិ​ដែក​គ្រប់គ្រាន់​ឬ​លើស​ឬ​ខ្វះ ឬ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​ការព្យាបាល ដែល​ត្រឹមត្រូវ​។​

​ក្រៅពី​មូលហេតុ​ទាំងនេះ អតុល្យភាព​អ័រម៉ូន​និង​បបូរមាត់​ស្ងួត ក៏​អាច​បណ្តាលឲ្យប​បូរ​មាត់មាន​ស្នាម​អុជ​ខ្មៅ​ដែរ​។​

​មាន​គន្លឹះ​ជាច្រើន​ផ្សេងគ្នា ដើម្បី​ព្យាបាល​បបូរមាត់​ខ្មៅ នៅក្នុង​នោះ​ទឹក​ក្រូចឆ្មារ​និង​ទឹកឃ្មុំ ក៏​ត្រូវបាន​គេ​យក​មកប្រើប្រាស់​ផងដែរ​។

អ្នក​អាច​យក​ទឹក​ក្រូចឆ្មារ​១​ទៅ​២​ដំណ​ក់ លាយ​ជាមួយ​ទឹកឃ្មុំ​១​ទៅ​២​ដំណ​ក់ ហើយ​យកមក​លាប​លើ​ចំណុច​ខ្មៅៗ​លើ​បបូរមាត់ រួច​ទុកឲ្យ​ស្ងួត​ប្រហែល​១០​នាទី ចាំ​លាងជម្រះ​ចេញ​។ អ្នក​អាច​ធ្វើបែបនេះ​២​ដង​ក្នុង​មួយថ្ងៃ​។ ទឹក​ក្រូចឆ្មារ​ជួយ​បន្ថយ​ស្នាម​អុជ​ខ្មៅ និង​ជា​ភ្នាក់ងារ​សម្លាប់​មេរោគ​។ ចំណែក​ទឹកឃ្មុំ ជួយ​ធ្វើឲ្យ​បបូរមាត់​មានសំណើម បំបាត់​ស្បែក​ស្ងួត​និង​ធ្វើឲ្យ​ស្បែក​បបូរមាត់​ទន់រ​លោង​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  សម្រស់ បបូរមាត់ខ្មៅ

ព័ត៌មានផ្សេងទៀត