មនុស្ស២៥នាក់ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធានៅអ៊ុយក្រែន

26-09-2020 3:20 pm 181

មនុស្សយ៉ាងហោចណាស់ ២៥នាក់ស្លាប់ និង០២នាក់បានរងរបួសនៅក្នុងហេតុការណ៍ ធ្លាក់យន្តហោះយោធាមួយ នៅថ្ងៃសៅរ៍នេះ ស្ថិតក្នុងតំបន់ ខាគីវ (Kharkiv) ភាគឦសាន ប្រទេសអ៊ុយក្រែន កាលពីយប់ថ្ងៃសុក្រ ខណៈដែលការរុករកមនុស្សម្នាក់ទៀតនៅតែបន្ត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី២៦ ខែកញ្ញានេះ។ មន្ត្រីអាជ្ញាធរប្រចាំតំបន់បានបញ្ជាក់ថា យន្តហោះប្រភេទ An-26 របស់កងទ័ពអាកាសអ៊ុយក្រែន ផ្ទុកមនុស្សសរុបចំនួន ២៨នាក់ ភាគច្រើនជានាយទាហាន បានធ្លាក់អំឡុងពេលព្យាយាមចុះចត នៅឯអាកាសយានដ្ឋានក្នុងទីក្រុងឈូហ្គីវ (Chuguev)។

នៅជុំវិញបញ្ហាខាងលើនេះ ប្រធានាធិបតីអ៊ុយក្រែនថានឹងចុះទៅពិនិត្យផ្ទាល់នៅទីតាំងកើតហេតុនេះ។ ប្រធានាធិបតីរូបនេះ បានបន្ថែមទៀតថា គណៈកម្មការបន្ទាន់មួយត្រូវបានបង្កើតឡើង ដើម្បីស៊ើបអង្កេតពីមូលហេតុពិតប្រាកដ នៃសោកនាដកម្មនេះផងដែរ៕

ព័ត៌មានផ្សេងទៀត