អ្នកអាចធ្វើបាន ក្នុងលោកនេះគ្មានអ្វីដែលអ្នកធ្វើមិនបាននោះទេ

24-09-2020 11:01 am 274

សៀវភៅមួយក្បាលនេះ នឹងជួយលើកទឹកចិត្តបង្កើន ស្មារតីជឿជាក់ ប្រែក្លាយអារម្មណ៍ភ័យក្លាយទៅជាកម្លាំងជំរុញចិត្តដោយដារតែពាក្យខ្ញុំអាចធ្វើបាន នឹងជួយអ្នកទួលបានជោគជ័យ។នៅក្នុងសៀវភៅ អ្នកអាចធ្វើនេះ មាន១៧០ទំព័រ និង៣០មេរៀន។ដោយឃ្លាដែលចាប់ផ្តើមក្នុងសៀវភៅនេះគឺ អ្នកអាចធ្វើបាន ក្នុងលោកនេះគ្មានអ្វីដែលអ្នកធ្វើមិនបាននោះទេ គ្រប់យ៉ាងក្នុងលោកនេះ យើងអាចធ្វើបានសម្រេចទាំងអស់ វាអាស្រ័យលើថាតើយើងយល់ដឹងច្បាស់និងប្រតិបត្តិហើយឬនៅ?»

ដោយនៅក្នុងទំព័រទី១៣នៃមេរៀនទី២នៃសៀវភៅនេះ មានចំណងជើងថា «ត្រូវតែផ្លាស់ប្តូរ»ចំណុចនេះអ្នកនិពន្ធចង់ឱ្យយើងផ្លាស់ប្តូរការគិត ។ផ្លាស់ប្តូរការគិតដែលធ្វើឱ្យប៉ះពាល់ចំពោះអារម្មណ៍ ការសម្រេចចិត្ត ការគិតអវិជ្ជាមានដែលធ្វើឱ្យតប់ប្រមល់ ភ័យខ្លាច បាក់ទឹកចិត្ត រុញរា ។អ្នកនិពន្ធលើកឡើងថា គ្រាន់តែអ្នកចាប់ផ្តើមគិតអវិជ្ជមានភ្លាម រាងកាយរបស់អ្នកក៏ចាប់ផ្តើមចុះខ្សោយ លែងរហ័សរហួនតែម្តង ក្នុងពេលដែលការគិតមានផលដល់រាងកាយ វាក៏មិនប្លែកអ្វីដែរបើមានផលដល់ជីវិតនោះ ព្រោះថាបើអ្នកគិតល្អ អ្នកសប្បាយរីរាយក្នុងចិត្តអ្នកធ្វើអី្វក៏រហ័សរហួនដែរ។ដូច្នេះហើយទើបការគិតពិតជាសំខាន់ ។

ចំពោះអាថ៍កំបាំងនៃការផ្លាស់ប្តូរជីវិត ចូរកំណត់គោលដៅដើម្បីឱ្យយើង មានកម្លាំងឆ្ពោះទៅរកវត្ថុដែលយើងចង់បានដោយយើងមិនត្រឹមតែស្រមើស្រមៃ នោះទេថែមទាំងត្រូវប្រឹងប្រែងដើម្បីឱ្យវាយក្លាយជាការពិតទៀតផង។

សម្លឹងមើលភាពភ័យខ្លាច នេះជាមេរៀនក្នុងទំព័រទី៦០ តើភាពភ័យខ្លាចជាអ្វី ? ការភ័យខ្លាចគឺជាអ្វីដែលយើងត្រូវតែសិក្សាពីឬសគល់របស់វា វាជាមេខ្លោងដែលធ្វើឱ្យយើងគិតអវិជ្ជាមាន មិនជឿជាក់ជាក់លើខ្លួនឯង ឬសង្ស័យពីសមត្ថភាពរបស់ខ្លួន។ប្រសិនបើអ្នកបានស្គាល់ឬសម្លឹងមើលវាយឱ្យច្បាស់ហើយអ្នកនឹងទទួលបានសេរីភាពចេញពីភាពភ័យខ្លាចទាំងនោះភ្លាម។ឈប់ខ្លាច វាជាចំណុចចាប់ផ្តើម ឆ្ពោះទៅរកការងារផ្លាស់ប្តូរជីវិតដ៏សំខាន់ ។ចូរដោះលែងខ្លួនយើងឱ្យផុតពីការភ័យខ្លាចទាំងឡាយជាពិសេសខ្លាចំពោះការភ្លាំងភ្លាត់ ខ្លាចចំពោះបរាជ័យព្រោះជាការខ្លាចដែលបំផ្លាសនូវជំនឿចិត្ត លើខ្លួនឯង។

ដោយឡែកនូវទំព័រទី១៣៥ អ្នកនិពន្ធបានរៀបរាប់ថា បញ្ហាគឺជាមិត្តពិតប្រាកដ ដូច្នេះយើងត្រូវត្រៀមខ្លួនជានិច្ច ដើម្បីគ្រប់គ្រងស្ថានការណ៍ទាំងអស់នោះជាពិសេសពេលមានបញ្ហាកើតឡើង ខណៈយើងកំពុងធ្វើដំណើរឆ្ពោះទៅរកគោលដៅ។ការជួបបញ្ហាម្តងៗគឺជាការហ្វឹកហាត់ខួរក្បាលឬជាការសំលៀងនូវគំនិត បើយើងកាន់តែមានបទពិសោធន៍ ឬក៏ជួបបញ្ហាច្រើនប៉ុនណ្ណាខួរក្បាលយើងកាន់តែមានខ្លំាងប៉ុណ្ណោះដែរ។អ្នកដែលទទួលបានជោគជ័យតែងមើលបញ្ហាក្នុងផ្លូវវិជ្ជមាន ជានិច្ច ព្រោះពួកគេហាក់កំពុងសាកល្បងសមត្ថភាព ព្រមទាំងកំពុងស្វែងយល់នៃភាពខ្លាំងរបស់ខួរក្បាលគេ ផងដែ។

ជាមួយគ្នានេះអ្នកក៏អាចទទួលបានជោគជ័យ បានដោយការទទួលខុសត្រូវចំពោះខ្លួនឯងជានិច្ច ដោយនៅទំព័រទី១៥៨ អ្នកនិពន្ធចង់ឱ្យយើង ហ្វឹកហាត់ឱ្យមានការទទួលខុសត្រូវ លើរាល់ការសម្រេចចិត្តគ្រប់ទង្វើរ និងរាល់គម្រោងដែលខ្លួនបានរៀបចំ។ដូច្នេះត្រូវហ្វឹកហាត់កែប្រែ និងហ្វឹកហាត់ ទទួលខុសត្រូវ ដែលវានឹងផ្តល់នូវផលល្អដល់ការសម្រេចចិត្តនានា ជីវិតនឹងរីកចម្រើន ។

សៀវភៅមួយក្បាលនេះមិនធានាថា អ្នកអាចផ្លាស់ប្តូរជីវិតបានក្នុងរយៈពេលតែប៉ុន្មានថ្ងៃនោះឡើយ ព្រោះ អាចត្រូវប្រើពេលដល់ទៅ១ ឆ្នាំឬយូរជាងនេះ ប៉ុន្តែប្រសិនបើអ្នកមិនតាំងចិត្តធ្វើឬក៏មិនយកចិត្តទុកដាក់អនុវត្តឱ្យល្អ លទ្ធផលនៃការផ្លាស់ប្តូរក៏នឹងចំណាយរយៈពេលយូរផងដែ។តែផ្ទុយទៅវិញប្រសិនបើអ្នកយកចិត្តទុកដាក់ តាមដានហើយយកទៅអនុវត្តក្នុងការរស់នៅជាក់ស្តែងនោះ វានឹងអាចធ្វើឱ្យអ្នកឃើញការផ្លាស់ប្តូរក្នុងរយៈពេលតែមួយថ្ងៃក៏បាន«អំណាចនៃការផ្លាស់ប្តូរជីវិតគឺវាអាស្រ័យនៅលើខ្លួនអ្នក »។

ចំណុចសំខាន់ដែលបានរៀបរាប់ និងដកស្រង់ខាងលើ ពីសៀវភៅ អ្នកអាចធ្វើបាន នឹងអាចជាជំនួយខ្លះៗដល់ការសម្រេចចិត្ត ព្រមទាំងពង្រឹងនូវស្មារតី ឈប់ឱ្យមានភាពភ័យខ្លាច បង្កើនភាពជឿជាក់ ទុកចិត្តលើសមត្ថភាពខ្លួនឯង លុបចោលនូវចំណុចខ្សោយចេញ ហើយកែយកតែចំណុចល្អៗមកជំនួសដោយការខំប្រឹងប្រែង និងការស្គាល់ពីខ្លួនឯង៕ 

ព័ត៌មានផ្សេងទៀត