ត្រី​បា​ឡែន​៤៧០​ក្បាល​ជាប់​លើ​ឆ្នេរ​នៃ​ប្រទេស​អូស្ត្រាលី​

23-09-2020 3:33 pm 176

​ចាប់តាំងពី​ថ្ងៃទី​២១​ខែកញ្ញា​មក អូស្ត្រាលី​បាន​រកឃើញ​ត្រី​បា​ឡែន pilot ជាប់គាំង​លើ​ឆ្នេរ​ខ្សាច់ ជា​បន្តបន្ទាប់ សរុប​ចំនួន​៤៧០​ក្បាល នៅ​កោះ​Tasmania​។ ហ្វូង​ត្រី​បា​ឡែន​ចុងក្រោយ ដែល​ប្រទះឃើញ​នៅក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ មាន​ចំនួន​២០០​ក្បាល ដែល​មើលទៅ​ទំនងជា​អាច​ស្លាប់​ភាគច្រើន​។ នេះ​បើតាម​ក្រុមមន្ត្រី​និយាយ​នៅ​ទី​២៣​ខែកញ្ញា​ឆ្នាំ​២០២០​។ 

​ចំណែក​ហ្វូង​ត្រី​បា​ឡែន​ក្រុមទី​១ ចំនួន​២៧០​ក្បាល​ដែល​ប្រទះឃើញ​ជាប់​លើ​ឆ្នេរ​ខ្សាច់ បាន​ស្លាប់​អស់​៩០​ក្បាល និង​២៥​ក្បាល​ត្រូវបាន​យកទៅ​ព្រលែង​ក្នុង​ទឹក​វិញ​នៅ​ថ្ងៃទី​២២​ខែ​កញ្ញា ហើយ​ត្រី​ដែល​ទើបតែ​ព្រលែង​ខ្លះ​ត្រូវ​ចាប់យក​មកវិញ ដោយសារតែ​វា​នៅតែ​ត្រឡប់មក​ជាប់​លើ​ឆ្នេរ​ម្តងទៀត​។ រីឯ​ត្រី​បា​ឡែន​ដែល​នៅ​សេសសល់ ស្ថិតនៅក្នុង​ការ​មើលថែ​ទាំ មុននឹង​យកទៅ​ព្រលែង​វិញ​។ រហូត​មកដល់ពេលនេះ នៅ​មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់ ដែល​ធ្វើឲ្យ​ត្រីបា​ឡែន​pilot​ទាំង​ហ្វូងៗ មកទើ​រលើ​ឆ្នេរ​នៅឡើយ​ទេ​។​

​យ៉ាងណាក៏ដោយ នេះ​ជា​ចំនួន​ត្រី​បា​ឡែន​ដែលជាប់​លើ​ឆ្នេ​រខ្សា​ច់នៃ​កោះ Tasmania​ច្រើន​បំផុត​មិន​ធ្លាប់មាន ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​។ ពោល​ក្នុង​ឆ្នាំ​១៩៣៥​ធ្លាប់មាន​ត្រី​បា​ឡែន pilot ជាប់​គឿង​លើ​ឆ្នេរ​នៃ​កោះ​Tasmania ចំនួន​២៩៤​ក្បាល ហើយ​ចុងក្រោយ​បំផុត គឺ​នៅ​ឆ្នាំ​២០០៩ មាន​ហ្វូង​ត្រី​បាន​ឡែន pilot ជាប់​នៅ​ឆ្នេរ​ចំនួន​ប្រហែលជា​២០០​ក្បាល​។​

​គួរ​ជម្រាបជូន​ដែរថា ត្រី​បា​ឡែន pilot បើ​វា​ធំ​អស់ អាចមាន​ប្រវែង​៧​ម៉ែត្រ និង​ទម្ងន់​រហូតដល់​ទៅ​៣​តោន​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  អូស្រ្តាលីត្រីបាឡែន

ព័ត៌មានផ្សេងទៀត