ក្រសួង​ធនធានទឹក​​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹភ្លៀង​

23-09-2020 12:00 pm 373

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឱ្យដឹង​នៅ​ថ្ងៃទី​២៣ កញ្ញា​នេះ ថា​យោង​ការតាមដាន​ជា​បន្តបន្ទាប់​ពី​ស្ថានភាព​នៅ​កម្ពុជា គឺ​បាន​សង្តេតឃើញថា ប្រព័ន្ធ​សម្ពាធ​ទាប​បាន​រំកិល​អូសបន្លាយ​ឆ្លងកាត់​លើ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។​

​ស្ថានភាព​បែបនេះ​នឹង​ធ្វើឲ្យ ប្រទេស​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​លើ​ផ្ទៃ​ប្រទេស ក្នុង​កម្រិត​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន ក្នុង​នៅតាម​ខេត្ត​មួយចំនួន​នៅ​ភាគ​ខាងក្រោម ភាគ​ខាងកើត​ជាប់​ប្រទេស​វៀតណាម និង​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​។​

ជាមួយគ្នា ក្រសួង​ក៏បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រស់នៅ​ទី​ទំនាប ក្បែរ​តំបន់ភ្នំ និង​ជាប់​ផ្លូវទឹក​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ទឹកជំនន់​ទឹកភ្លៀង​។ ដោយឡែក​ប្រជាពលរដ្ឋ ជាពិសេស​អ្នកនេសាទ អ្នកធ្វើដំណើរ​តាម​សមុទ្រ ត្រូវ​ប្រយ័ត្ន​ចំពោះ​ភ្លៀងខ្យល់​ខ្លាំង និងរ​លក់​សមុទ្រ​ខ្ពស់ ចាប់ពី​ថ្ងៃទី ២៤ ដល់ ២៧ ខែ កញ្ញា​៕ (​ដោយ​៖​វណ្ណ យ៉ា​រី​) 


ព័ត៌មានផ្សេងទៀត