ទំនើបកម្ម​នៃ​បច្ចេកវិទ្យា​ដ៏​មហស្ចារ្យ​បំផុត​គ្មាន​ពីរ​ក្នុង​លោក​ពី​ស្តេច​កំពូល​ទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ 2020 ក្នុងការ​ធ្វើ​ឱ្យ​រូបភាព​ភ្លឺ​ច្បាស់​ម៉ដ្ឋ​ដល់​កម្រិត​កំពូល​បំផុត 8K!

23-09-2020 9:32 am 242

អ្វី​ដែល​មនុស្ស​ជាតិ​ធ្លាប់​ស្រមៃ និង​គិត​ថា​មិន​អាច​ទៅ​រួច​នៅ​ពេល​នេះ​គឺ​បាន​កើតឡើង​ហើយ​…! អនាគត​ទោះ​ដើរ​លឿន​ប៉ុណ្ណា​ក៏​នៅតែ​មិនទាន់​បច្ចេកវិទ្យា​ដែរ​…​ហើយ​បច្ចេកវិទ្យា​ដែល​ឈានមុខ​គេ​បំផុត​គ្មាន​គូ​ប្រៀប​ក្នុង​លោក​គឺ​ត្រូវ​បាន​លាតត្រដាង​បង្ហាញ​យ៉ាង​ច្បាស់​តាមរយៈ​ស្តេច​កំពូល​ទូរទស្សន៍ Samsung QLED 8K ស៊េរី​ឆ្នាំ 2020 នេះ​តែម្តង​! 

​ពិតណាស់​ថា​មិន​អាច​បង្ខំ​ឱ្យ​លោក​អ្នក​ផ្លាស់ប្តូរ​រសជាតិ​ដែល​ធ្លាប់​ទស្សនា​នោះទេ​…​តែ​ខ្ញុំ​ហ៊ាន​ធានាថា​…​ប្រសិនបើ​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ហើយ​…​លោកអ្នក​ប្រាក​ជា​ចង់​ភ្លក់​នូវ​រសជាតិ​ថ្មី​ជាមួយនឹង​…​របកគំហើញ​ថ្មី​…​និង​បទពិសោធន៍​ថ្មី​នៃ​ការអភិវឌ្ឍន៍​រូបភាព​ដ៏​សែន​ម៉ដ្ឋ​…​ដ៏​សែន​ច្បាស់​…​ច្បាស់​រហូតដល់​ថ្នាក់​ធ្វើឱ្យ​លោក​អ្នក​បាន​ត្រឹម​តែ​បើក​ភ្នែក​ធំៗ​…​ចំហ​មាត់​…​ស្រឡាំងកាំង​ជាមួយនឹង​កម្រិត​រូបភាព 8K ដ៏​ត្រជាក់​ភ្នែក និង​រស់​រវើក​អណ្តែត​ហោះ​ឡើង​ចំ​ពីមុខ​ពី​កំពូល​ទូរទស្សន៍ Samsung QLED 8K ស៊េរី​ឆ្នាំ 2020 នេះ​!

​ខាងក្រោម​នេះ​គឺជា​កំពូល​បច្ចេកវិទ្យា​ដែល​ធ្វើឱ្យ Samsung QLED 8K ស៊េរី​ឆ្នាំ 2020 ក្លាយ​ជា​កំពូល​ជើងឯក​គ្មាន​គូ​ប្រៀប​ក្នុង​ពិភព​ទូរទស្សន៍​នៃ​យុគសម័យ AI ឆ្នាំ 2020៖ 

• 8K AI Upscaling៖ ជា​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ​បំផុត​ដែល​បំពាក់​នូវ​បច្ចេកវិទ្យា (AI) ដែល​មាន​សមត្ថភាព​ខ្ពស់​បំផុត​ក្នុង​ការជួយ​បំលែង និង​ដុសខាត់​កម្រិត​រូបភាព (​មិន​ថា 2K, UHD, 4K…)  ឱ្យ​កាន់តែ​ច្បាស់​រហូត​ដល់​កម្រិត 8K បាន​យ៉ាង​ល្អឥតខ្ចោះ​គួរឱ្យ​ស្ញប់ស្ញែង​បំផុត​…!!

• Real Game Enhancer+: ទទួលបាន​បទពិសោធ​ន៍​នៃ​ការលេង​ហ្គេម​លើ​អេក្រង់​ដ៏​ធំ​របស់​ទូរទស្សន៍ QLED និង​ផ្ដល់ឲ​វិឌីអូ ឬ រូបភាព​ក្នុង​កម្រិត​ដ៏​ល្អឥតខ្ចោះ​ដំណើរការ​បាន​កាន់តែ​ហ័ស និង​រលូន​ជាង​មុន​ជាមួយ​នឹង​ល្បឿន​រហូតដល់ 240 hz​។​

• Object Tracking Sound+: ឥទ្ធិពល​នៃ​ឧបករណ៍​បំពង​សំឡេង​ចំនួន 6 គ្រប់​ព័ទ្ធជុំវិញ​ទូរទស្សន៍​ពី​ចំហៀង ខាងលើ និង​ខាងក្រោម​ដោយ​ធ្វើ​ប្រតិបត្តិការ​តាម​លំ​ញ័រ​សំឡេង​លើ​គ្រប់​ប្រភេទ​វី​ឌី​អូ​ដែល​អាច​បង្កើត​អារម្មណ៍​ការ​ទស្សនា​ឱ្យ​កាន់តែ​អស្ចារ្យ ជាមួយនឹង​កម្លាំង​សំឡេង​រហូតដល់ 70W (4.2CH) ។ 

​ឥឡូវនេះ​អតិថិជន​ទាំងអស់​អាច​រក​ជាវ​ទូរទស្សន៍ SAMSUNG QLED 8K ស៊េរី​ឆ្នាំ 2020 ដ៏​ល្អឥតខ្ចោះ​នេះ​បាន​នៅ​តាម​ហាង​ចែកចាយ​ផលិតផល សាម​សុង ដូចជា​៖ ស៊ុន​ស៊ី​ម៉ិច​កូ​, KLD 3, ផ្សារ​ទំនើប AEON, K4 និង​ហាង​លក់​គ្រឿង​អេឡិចត្រូនិច សាម​សុង នានា ទូទាំង​ប្រទេស​! 

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​សាកសួរ​ដោយ​ផ្ទាល់​តាម​ដេប៉ូ​ចែកចាយ​ផលិតផល​របស់ សាម​សុង ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន​ឥតគិតថ្លៃ​តាម​រយៈ​លេខ​ទូរស័ព្ទ​៖ 1800-203232!

​បញ្ជាក់​៖ រាល់​ការ​ជាវ SAMSUNG QLED 8K ស៊េរី​ឆ្នាំ 2020 សូម​កុំ​ភ្លេច​សួរ​រក​ប័ណ្ណធានា​ផង​ណា៎​!!

 ពាក្យគន្លឹះ  Samsung

ព័ត៌មានផ្សេងទៀត