រយ​:​ពេល​១០​ថ្ងៃ​ជាប់​គ្នា​ហើយ​ដែល​កម្ពុជា​គ្មាន​ករណី​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​​

23-09-2020 8:59 am 266

​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​បញ្ជាក់ថា នៅថ្ងៃនេះ ក្រសួង​មិនមាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​នោះទេ ហើយក៏​គ្មាន​ករណី​ព្យាបាល​ជាសះស្បើយ​ថ្មី​នោះដែរ អ្នកជំងឺ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​មាន​ចំនួន​០១​នាក់​ដដែល​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៣ ខែ​កញ្ញា ប្រទេស​កម្ពុជា​បាន​រកឃើញ​អ្នកមាន​ជំងឺ​កូវី​ដ​-១៩ ចំនួន​សរុប ២៧៥​នាក់ (​ស្រី ៥៤​នាក់ និង​បុរស ២២១​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន​២៧៤​នាក់ (​ស្រី​៥៤​នាក់ និង​បុរស​២២០​នាក់​) និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​ចំនួន​០១​នាក់​៕

ព័ត៌មានផ្សេងទៀត