ស្បែក​មុខ​រលោង​ដោយ​ប្រើ​រមៀត​លាយ​ជាមួយ​គ្រឿងផ្សំ​២​មុខ​នេះ​!

21-09-2020 6:29 pm 274

​រមៀត​ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ នៅក្នុង​ម្ហូបអាហារ និង​ផលិតផល​សម្អាង​ធម្មជាតិ និង​ឱសថ​បុរាណ​។ Curcumin គឺជា​សារ​ធាតុគីមី​សំខាន់ នៅក្នុង​រមៀត ដែលមាន​សមត្ថភាព​ព្យាបាល​ជំងឺ​ដូចជា ប្រឆាំងនឹង​ដុំ​សាច់ ប្រឆាំងនឹង​ការ​រលាក អង់​ទី​អុក​ស៊ីដង់ និង​ប្រឆាំងនឹង​ការកកើត​សរសៃឈាម​ថ្មី​។ សារធាតុ​Curcumin ក៏​អាចជួយ​ការពារ​និង​ថែរក្សា​ស្បែក​មុខ ឲ្យ​ភ្លឺរលោង​ផងដែរ​។​

​បច្ចុប្បន្ន​រមៀត​នៅតែ​ជាទី​ពេញនិយម សម្រាប់​ស្ត្រី​នៅក្នុង​ថែរក្សា​ស្បែក​មុខ​និង​ដងខ្លួន​។ ដើម្បី​ទទួលបាន​ស្បែក​មុខ​ទន់រ​លោង​ទៅតាម​ធម្មជាតិ នារីៗ​ដែល​ប្រា​ថា្ន​ចង់បាន​ស្បែក​មុខ​ស្អាត អាច​យក​ទឹកឃ្មុំ​និង​ទឹកដោះគោ​ឬ​យ៉ា​អួ លាយ​ជាមួយ​ម្ស៉ៅ​រ​មៀត មក​លាប​លើ​ផ្ទៃមុខ​។ 

​វិធី​ងាយៗ​អ្នក​គ្រាន់តែ​យក​ម្ស៉ៅ​រ​មៀត​១​ស្លាបព្រា ទឹកឃ្មុំ​កន្លះ​ស្លាបព្រា និង​ទឹកដោះគោ​ឬ​យ៉ា​អួ​១​ស្លាបព្រា លាយ​បញ្ចូល​គ្នា រួច​កូរ​ឲ្យ​សព្វ ហើយ​យកមក​លាប​លើ​ផ្ទៃមុខ​និង​ក រក្សាទុក​១៥​នាទី ចាំ​លាងជម្រះ​ចេញ​ជាកា​ស្រេច​។ អ្នក​អាច​ធ្វើបែបនេះ យ៉ាងហោចណាស់​មួយ​សប្តាហ៍​ម្តង ឲ្យបាន​ទៀងទាត់ ដើម្បី​ទទួលបាន​ស្បែក​មុខ​ទន់រ​លោង​តាម​ធម្មជាតិ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  សម្រស់រមៀត

ព័ត៌មានផ្សេងទៀត