លោក​កឹម សុខា​​មាន​ឥរិយាបថ​​នយោបាយ​​ល្អ​ជាង​លោក​​សម រង្ស៊ី​?

20-09-2020 4:42 pm 4818

​នា​ថ្ងៃទី​២០​កញ្ញា​នេះ លោក​សម រង្ស៊ី​អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​សារ​ជា​វីដេអូ​នៅលើ​ហ្វេ​សប៊ុក​ថា លោក​ប្ដេជ្ញា​នឹង​វិលត្រឡប់​មក​កម្ពុជា​វិញ​ក្នុងពេល​ឆាប់ៗ ប៉ុន្ដែ​មិន​បញ្ជាក់​កាលបរិច្ឆេទ​ច្បាស់លាស់​ទេ​។ ការប្រកាស​ដូច្នេះ​មិនមែនជា​លើកទីមួយ​ឡើយ និង​ធ្វើឡើង​បន្ទាប់ពី​បរាជ័យ​កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែល​លោក​មិនអាច​វិល​មក​កម្ពុជា​តាម​ការសន្យា​។ ចំពោះ​សារ​របស់លោក​សម រង្ស៊ី​នៅពេលនេះ លោក​គិន ភា អ្នកវិភាគ​និង​ជា​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​យល់ឃើញថា គ្រាន់​ជា​ការវាស់ស្ទង់​សំឡេងគាំទ្រ ក៏ដូចជា​ធ្វើឲ្យមាន​ការចាប់អារ​ម្មណ៍​លើ​រូបលោក​ឡើងវិញ​ប៉ុណ្ណោះ​។ លោក​គិន ភាក៏​បាន​លើកឡើងពី​ឥរិយាប​ថនយោបាយ​រវាង​លោក​សម រង្ស៊ី​និង​លោក​កឹម សុខា​ផងដែរ​។ 

​ជា​បន្ដ​សូម​ស្ដាប់​ការលើកឡើង​របស់លោ​កគិន ភា តាមរយៈ​បទ​សម្ភាស​ជាមួយ​ពេញ ផេង នៅក្នុង​នាទី​ហេតុការណ៍​សំខាន់​ដូចតទៅ​៖

​សំឡេង​៖

ព័ត៌មានផ្សេងទៀត