ក្រូច​ពោធិ៍សាត់ កម្ចាត់​ជំងឺមហារីក​

19-09-2020 6:32 pm 229

​យោងតាម​ការសិក្សា​ថ្មី​មួយ របស់​អូស្ត្រាលី​បាន​បង្ហាញឲ្យឃើញថា ការ​ញ៉ាំ​ក្រូចពោធិ៍សាត់​មួយ​ផ្លែ ក្នុង​មួយថ្ងៃ អាចធ្វើឲ្យ​ជំងឺមហារីក​ស្ថិតនៅ​ឆ្ងាយ​ពី​យើង​។ អង្ក​ការ​Commonweath Scientific and Industrial Research Organization (CSIRO) ដែលជា​អង្ក​ការស្រាវជ្រាវ​ដ៏​សំខាន់​របស់​រដ្ឋាភិបាល បាន​រកឃើញថា ការ​ញ៉ាំ​ផ្លែក្រូច អាច​កាត់បន្ថយ​ការប្រឈមមុខ​ជំងឺ​មហារីកក្រពះ មាត់ ជាដើម​រហូតដល់​ទៅ ៥០​ភាគរយ​។ នេះ​បើតាម​ការចុះផ្សាយ​ដោយ​គេហៈទំព័រ antkh​។​

​ការបន្ថែម​ផ្លែក្រូច​មួយ ពីលើ​របប​អាហារ​ដែល​ណែនាំ​ឲ្យ​ញ៉ាំ​ក្នុង​១​ថ្ងៃ ដែលមាន​បន្លែ​និង​ផ្លែឈើ​៥​មុខ​នោះ ក៏​អាច​កាត់បន្ថយ​ផងដែរ នូវ​ការប្រឈមមុខ​នឹង​ជំងឺស្ត្រូក​ដល់​ទៅ​១៩​ភាគរយ​។ អ្នកស្រី Katrine Baghurst អ្នកស្រាវជ្រាវ​របស់​CSIRO​លើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា «​ផ្លែក្រូច​ការពារ​រាងកាយ តាមរយៈ​សារធាតុ​ផ្សំ​អង់​ទី​អុក​ស៊ីដង់ (Antioxidant)​របស់​វា និង​ដោយ​ការជួយ​ពង្រឹងកម្លាំង ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ ដើម្បី​បញ្ឈប់​ការលូតលាស់​ធំធាត់​របស់​ដុំ​សាច់ និង​ធ្វើឲ្យ​កោសិ​ការដុំ​សាច់​មករកស​ភាព​ធម្ម​តា​វិញ​»​។​

​ក្រៅពី​ការពារ​សុខភាព​ពី​ជំងឺ​ដ៏​កាច​សាហាវ ក្រូច​ពោធិ៍សាត់ ដែលមាន​រសជាតិ​ជូរ​ផង​និង​ផ្អែម​ផង ប្រៀបដូចជា​គ្រឿងសម្អាង​បែប​ធម្មជាតិ ជួយ​ឲ្យ​សម្រស់​នៅ​ក្មេង ដោយសារ​វា​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម Polyphenols និង​វីតាមីន​C ដែល​អាចជួយ​ការពារ​កោសិកា ពី​ការខូចខាត​ដោយសារតែ​រ៉ាឌីកាល់​សេរី​។ ដូច្នេះហើយ ទើប​មាន​ការណែ​នាំឲ្យ​ទទួលទាន​ក្រូច​ពោធិ៍សាត់ យ៉ាងហោចណាស់​មួយថ្ងៃឲ្យ​បាន​មួយ​ផ្លែ ត្បិត​រាងកាយ​មិនអាច​ផលិត​វីតាមីន​C​ដោយ​ខ្លួនឯង​បានឡើយ ហើយក៏​មិនអាច​រក្សាទុក​វីតាមីន​C នៅក្នុង​រាងកាយ​បានដែរ ទើប​ទាមទារ​ឲ្យ​ចាក់​បំពេញ​វីតាមីន​C​រៀងរាល់ថ្ងៃ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  ក្រូចពោធិ៍សាត់

ព័ត៌មានផ្សេងទៀត