ព្រះសង្ឃ២៦អង្គគ្មានជំងឺគ្រុនឈាមទេ តែកំពុងរង់ចាំលទ្ធផលជំងឺគ្រុនឈីក

16-09-2020 11:33 am 192

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានបង្ហាញអំពីការវិវត្តជំងឺរបស់ព្រះសង្ឃចំនួន២៦អង្គដែលគង់នៅវត្តបឹងត្រស់ខេត្តបន្ទាយមានជ័យ លទ្ធផលវិភាគរកគ្រុនឈាមបានបញ្ជាក់ថា មិនមានជំងឺគ្រុនឈាមទេ តែកំពុងរង់ចាំលទ្ធផលវិភាគរកជំងឺគ្រុនឈីកពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងរកវីរុសកូវីដ-១៩ ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅរាជធានីភ្នំពេញ។ រហូតមកទល់ពេលនេះ ជារួមព្រះសុខភាពព្រះសង្ឃទាំង២៦អង្គ ដែលកំពុងទទួលការព្យាបាល មិនមានសញ្ញាធ្ងន់ធ្ងរទេ និងមានសភាពធូរស្រាលជាបណ្តើរៗហើយ។

សំឡេង លោកស្រី ឱ វណ្ណឌីន ៖

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ក្រុមព្រះសង្ឃចំនួន២៦អង្គត្រូវបានគេសង្ស័យថាមានជំងឺគ្រុនផ្តាសាយធំ គង់នៅវត្តបឹងត្រស់ ស្ថិតនៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានបញ្ហាព្រះសុខភាពដូចជា ឡើងកំដៅព្រះកាយ ឈឺព្រះកេស និងវិលមុខ ជាដើម ហើយព្រះសង្ឃដែលគង់នៅក្នុងវត្តនេះមានប្រមាណជា៤៨អង្គ៕(ដោយ៖ភិន សុភី)

ព័ត៌មានផ្សេងទៀត