អ្នកលក់ផលិតផលក្លែងក្លាយអាចនឹងមានទោសទណ្ឌជាការផាកពិន័យឬជាប់ពន្ធនាគារ

16-09-2020 11:05 am 251

អ្នកចរាចរទំនិញខុសច្បាប់ និងគ្មានគុណភាព មានទោសទណ្ឌនៃការប្រព្រឹត្តបទល្មើសអាចជាការផាកពិន័យ ឬជាប់ពន្ធនាគាររយ:ពេលខ្លី ឬរយ:ពេលវែងរហូតពី២ឆ្នាំ ទៅ៥ឆ្នាំ និងពី៥ឆ្នាំទៅ១០ឆ្នាំ។លោក មៀច សុផាន់ណារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយលើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានស្ដីពី ការចុះបង្ក្រាប និងរឹបអូសផលិតផលដែលហាមឃាត់ ក្លែយក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ជាង ៥០០តោន នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ។

ក្នុងឱកាសនោះដែរ លោក ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាល មិនលើកលែងឡើយចំពោះជនណា លក់ផលិ តផលក្លែងក្លាយ និងផលិតផលខូចគុណភាព ធ្វើយ៉ាងម៉េចឲ្យតែបានចំណេញលុយ មិនគិតគូពីសុខភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយសមត្ថកិច្ចកំពុងតែមានវិធានការគ្រប់ពេលវេលាផងដែរ។លោក បន្តថានាពេលកន្លងមក គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ តែងតែធ្វើការអប់រំណែនាំដល់ អតិថិជនទាំងអស់ ក៏ដូចជា អ្នកប្រើប្រាស់អំពីគ្រោះថ្នាក់ និងហានីភ័យ ចំពោះការប្រើប្រាស់របស់ក្លែងក្លាយ និងផលិតផលខូចគុណភាព។

គួរបញ្ជាក់ថា ក្នុងការចុះប្រតិបត្តិការរយៈពេល៣ខែចុងក្រោយនេះ គ.ប.ផ.ក បានបង្ក្រាប និងរឹបអូសឱសថអន់គុណភាព ផុតសុពលភាព និងខុសច្បាប់ និងផលិតផលក្លែងក្លាយ-ខុសច្បាប់ទូទៅ សរុបចំនួន ជាង៥០០តោន ៖ផលិតផលស៊ីហ្សា២១៩២ដប និងបារី អេទ្បិចត្រូនិច៤៥៦ គ្រឿង ដែលមានទីតាំង រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ,ទឹកក្រូច និងទឹកផ្លែឈើ ចំនួន៥៣៣តោន,ឱសថអន់គុណភាព ចំនួន២៣មុខ ស្នើនឹង ១.៥តោន។

ទន្ទឹមនឹងនេះក៏មាន ផលិតផលភេសជ្ជៈប៉ូវកំលាំងជាង ១២តោន ហើយបានលក់ចែកចាយអស់ប្រមាណជិត៣០០០កេសរួចទៅហើយ និងសម្ភារៈមួយចំនួនដូចជា ម៉ាស៊ីនផ្លុំស្ទីកគ័រ ផ្លាស្ទីកសំរាប់អ៊ុតកេស និងម៉ាស៊ីន​កែបរិច្ឆេទ ស្រាចិនម៉ាកម៉ៅតាយ ចំនួន​៧១ដប,ផលិតផលវេជ្ជសាស្ត្រ សារធាតុសម្លាប់មេរោគ ទឹកអប់ និងផលិតផលចម្រុះជាច្រើនតោនទៀត៕(ដោយ៖ភិន សុភី) 

ព័ត៌មានផ្សេងទៀត