កូវី​ដ​-១៩​​សម្លាប់​មនុស្ស​​ជិត​៩៤​ម៉ឺន​នាក់​​ហើយ​​ទូទាំង​ពិភពលោក​

16-09-2020 9:28 am 89
រូបភាពវីរុសកូរ៉ូណា​ឬកូវីដ-១៩

​ជំងឺ​កូវី​ដ​-១៩​បានសម្លាប់​មនុស្ស​ជិត​៩៤​ម៉ឺន​នាក់​ហើយ​ទូទាំង​ពិភពលោក និង​ឆ្លង​សរុប​ជិត​៣០​លាន​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​នៅលើ​គេហទំព័រ​worldometers ជា​គេហទំព័រ​ធ្វើ​បច្ចុប្បន្នភាព​កូវី​ដ​-១៩​ប្រចាំថ្ងៃ​។ ក្នុងចំណោម​មនុស្ស​ឆ្លង​សរុប​ទូទាំង​ពិភពលោក ក៏មាន​ព្យាបាល​ជាសះស្បើយ​ជាង​២១​លាន​នាក់​ផងដែរ និង​កំពុង​សម្រាក​ព្យាបាល​នៅសល់​ជាង​៧​លាន​នាក់​។​

​ចំណែក​ប្រទេស​ដែលមាន​ករណី​ឆ្លង​ច្រើនជាងគេ​បំផុត​គឺ​សហរដ្ឋអាមេរិក​លេខ​មួយ ឆ្លង​ជិត​៦​លាន​៨​សែន​នាក់​ស្លាប់​ជាង​២០​ម៉ឺន​នាក់​។ ឥណ្ឌា​លេខ​ពីរ​ឆ្លង​ជាង​៥​លាន​នាក់​ស្លាប់​ជាង​៨​ម៉ឺន​នាក់ ប្រេ​ស៊ីល​លេខបី​ឆ្លង​ជាង​៤​លាន​៣​សែន​នាក់​ស្លាប់​ជាង​១៣​ម៉ឺន​នាក់ រុស្ស៊ី​លេខ​បួន​ឆ្លង​ជាង​១​លាន​នាក់​ស្លាប់​ជាង​១៨,០០០​នាក់ ហើយ​ប៉េ​រ៉ូ​លេខ​ប្រាំ​ឆ្លង​ជាង​៧៣​ម៉ឺន​នាក់​ស្លាប់​ជាង​៣​ម៉ឺន​នាក់​។ ក្រៅពីនេះ​នៅមាន​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​ទូទាំង​ពិភពលោក សុទ្ធតែ​រងគ្រោះ​ដោយសារ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩៕(​ដោយ​៖​ពេញ ផេង​)

 ពាក្យគន្លឹះ  ពិភពលោកកូវីដ១៩

ព័ត៌មានផ្សេងទៀត