លោក​ស៊ីន​ហ្ស៊ូ អាបេ​​ចុះ​ចេញពី​តំណែង​​ជា​ផ្លូវកា​រហើយ​​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​

16-09-2020 9:07 am 319
នាយករដ្ឋមន្ដ្រីជប៉ុន​លោកស៊ីនហ្ស៊ូ អាបេ

​នៅ​ទីបំផុត​លោក​ស៊ីន​ហ្ស៊ូ អាបេ​នាយករដ្ឋមន្ដ្រីជ​ប៉ុន បានប្រកាស​ចុះ​ចេញពី​តំណែង​ជា​ផ្លូវកា​រហើយ ដើម្បី​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការជ្រើសរើស​មេដឹកនាំ​ថ្មី​។ លោក​អាបេនិង​គណៈរដ្ឋមន្ដ្រី​របស់លោ​កបាន​សម្រេច​ចុះ​ចេញពី​តំណែង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ហើយ​នៅពេល​រសៀល​ថ្ងៃ​ដដែល​នឹងមាន​ការបោះឆ្នោត​មួយ​នៅក្នុង​សភា ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្ដ្រី​ថ្មី​មក​ជំនួស​តំណែង​។ នាយករដ្ឋមន្ដ្រី​ថ្មី​គេ​រំពឹង​ខ្ពស់​ថា​នឹង​ធ្លាក់​ទៅលើ​លោក​យ៉ូ​ស៊ី​ហ៊ី​ដិ ស៊ូ​ហ្គា​។ លោក​ស៊ូ​ហ្គា​ត្រូវ​បានបោះឆ្នោត​ជ្រើសរើស​ជា​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ជា​បក្ស​កាន់អំណាច​កាលពី​ថ្ងៃ​ចន្ទ ហើយ​លោក​នឹងត្រូវ​ឲ្យគេ​បោះឆ្នោតគាំ​ទ្រជា​នាយករ​ដ្ឋ​មន្ដ្រី​នៅក្នុង​សភា​នា​ល្ងាច​នេះឯង​។ 

​សូមបញ្ជាក់ថា លោក​អាបេ​បានប្រកាសចុះ​ចេញពី​តំណែង​មុនកំណត់ ដោយ​តាមពិត​លោក​ត្រូវ​បន្ដ​តួនាទី​មួយឆ្នាំ​ទៀត​ឯណោះ​រហូតដល់​ខែកញ្ញា​ឆ្នាំ​២០២១ ប៉ុន្ដែ​ដោយសារ​មាន​ជំងឺ​ពោះវៀន​រ៉ាំរ៉ៃ​មិនអាច​បន្ដការងារ​បាន ដូច្នេះហើយ​ទើប​លោក​សម្រេច​ប្រកាស​ចុះ​ចេញពី​តំណែង​តែម្ដង​៕(​ដោយ​៖​ពេញ ផេង​) 

ព័ត៌មានផ្សេងទៀត