កម្ពុជា​មាន​អ្នកជំងឺ​កូវី​ដ​-១៩​កំពុង​ព្យាបាល​ម្នាក់​ដដែល​និង​គ្មាន​អ្នក​ឆ្លង​ថ្មី​ទេ​

16-09-2020 8:55 am 104

​ក្រសួង​សុខាភិបាល តាមរយៈ​សេចក្ដី​ជូន​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០២០​នេះ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១៥​កញ្ញា កម្ពុជា​ពុំ​មាន​ទាំង​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩​ថ្មី និង​អ្នកជំងឺ​ព្យាបាល​ជា​សះស្បើយ​ថ្មី​។ ប្រការ​នេះ​ធ្វើឲ្យ​ចំនួន​អ្នកឆ្លង​សរុប​ថេរ​នៅ ២៧៥​នាក់ និង​អ្នក​ជាសះស្បើយ​មាន ២៧៤​នាក់​។ រីឯ​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​ម្នាក់​ប៉ុណ្ណោះ​។ សូម​អាន​ព័ត៌មាន​លម្អិត​ក្នុង​សេចក្ដី​ជូន​ព័ត៌មាន​ខាងក្រោម​៖

ព័ត៌មានផ្សេងទៀត