តារាសម្ដែងកូរ៉េខាងត្បូងនាងOh In-hye បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវបានប្រទះឃើញសន្លប់នៅក្នុងផ្ទះរបស់នាងកាលពីថ្ងៃចន្ទ នេះបើយោងតាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ។ ប៉ូលិសបានបញ្ជាក់ថា តារាសម្ដែងរូបនេះត្រូវបានរកឃើញដោយអ្នកស្គាល់គ្នាម្នាក់ នៅក្នុងស្ថានភាពបាត់បង់ស្មារតីក្នុងផ្ទះនាងស្ថិតនៅទីក្រុងIncheon។ ភ្លាមៗនាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយត្រូវក្រុមគ្រូពេទ្យវះកាត់សង្គ្រោះបន្ទាន់ ប៉ុន្ដែនាងមិនបានដឹងខ្លួននោះទេ ក្រោយមកក៏មានការបញ្ជាក់ថានាងOh In-hyeបានស្លាប់ទៅហើយ។ តាមការសន្និដ្ឋានរបស់ប៉ូលិស តារាសម្ដែងវ័យ៣៦ឆ្នាំរូបនេះសង្ស័យថាស្លាប់ដោយសារការធ្វើអត្ដឃាត៕(ដោយ៖ពេញ ផេង)