វិធីចិញ្ចឹមត្រីឆ្លូញក្នុងលូស៊ីម៉ង់ត៍

15-09-2020 5:53 pm 1942

ការរៀបចំលូចិញ្ចឹម ៖
- លូស៊ីម៉ងត៍ មានទំហំធំល្មម និងមានកម្ពស់៧តឹក ការពារកុំឱ្យវាលោតចេញ
- រៀបចំប្រព័ន្ធបញ្ចេញបញ្ចូលទឹកឱ្យបានល្អ ដើម្បីងាយស្រួលផ្លាស់ប្តូរទឹកចេញ កុំឱ្យស្អុយ ព្រោះត្រីឆ្លូញ ស៊ីសាច់ជាចំណី
- ដាក់ប្រភេទដីស្អិតពីបាតត្រពាំងចូលកម្រាស់២តឹក
- ចាក់ទឹកចូលកម្ពស់៤តឹក
- យកកំប្លោក ចក និងត្រកួនទឹកមួយចំនួន ដាក់ក្នុងអាង

ការដាក់កូនត្រីចិញ្ចឹម និងការថែទាំ ៖
- ទិញកូនត្រីពូជពីកសិដ្ឋានបង្កាត់ពូជត្រី ឬអាចទិញមេនិងបាដែលធំល្អពីផ្សារមកចិញ្ចឹមយកពូជកូនដោយខ្លួនឯង
- យកកូនត្រីដែលមានអាយុ៣សប្តាហ៍ ដាក់ចូលក្នុងលូចិញ្ចឹមដែលរៀបចំរួចរាល់នោះ
- ត្រូវប្តូរទឹកចេញ រៀងរាល់មួយសប្តាហ៍ម្តង

ការដាក់ចំណី និងប្រមូលផល ៖
- ចំណីរបស់ត្រីឆ្លូញ មានដូចជា កាកសំណល់ត្រី សាច់ផ្សេងៗ ពិសេស ជន្លេនដែលសំបូរទៅដោយប្រូតេអ៊ីន ដែលធ្វើឱ្យត្រីឆាប់ធំធាត់ និងមានសុខភាពល្អ ។
- ការដាក់ចំណី ត្រូវធ្វើឡើង២ដងក្នុងមួយថ្ងៃ ព្រឹក និងល្ងាច ។
- ចិញ្ចឹមបាន៦-៧ខែ យើងអាចប្រមូលផលបានហើយ ៕

 ពាក្យគន្លឹះ  កសិកម្មត្រីឆ្លូញ

ព័ត៌មានផ្សេងទៀត