បើសត្វទាមានជំងឺផ្តាសាយគួរធ្វើបែបម៉េច?

15-09-2020 5:50 pm 299

ធាតុផ្សំ ៖
- អង្ករកន្លះកំប៉ុង
- មើមខ្ទឹម៣ទៅ៤កំពឹស
- ស្ករត្នោត១ខាំ
- សំបកស្តៅ ឬសំបកគរ១បន្ទះ

វិធីធ្វើ ៖
- យកអង្ករទៅត្រាំទឹករយៈពេល២ទៅ៣ម៉ោង ដើម្បីឱ្យអង្កររីក បន្ទាប់មកស្រង់អង្ករចេញ
- បុកមើមខ្ទឹមឱ្យម៉ដ្ឋ
- យកធាតុផ្សំទាំង៣ អង្ករ ខ្ទឹម ស្ករ លាយបញ្ចូលគ្នាឱ្យសព្វ

វិធីប្រើប្រាស់ ៖ យកធាតុផ្សំដែលលាយហើយ ទៅឱ្យទាស៊ី ១ថ្ងៃ៣ដង ធាតុផ្សំទាំងនេះ សម្រាប់ទា៥ក្បាល ។ ចំពោះសំបកស្តៅ ឬសំបកគ ក៏ដូចគ្នា ត្រាំជាមួយទឹកឱ្យទាផឹករហូតដល់ទាជា ។

ដកស្រង់ចេញពីសៀវភៅ មេរៀនពីកសិករ ភាគទី៥ របស់អង្គការសេដាក ៕ 

 ពាក្យគន្លឹះ  កសិកម្មសត្វទា

ព័ត៌មានផ្សេងទៀត