សមាជិក​សភា​​ឥណ្ឌា​​២៥​នាក់​​ធ្វើតេស្ដ​វិជ្ជមាន​កូវី​ដ​-១៩

15-09-2020 3:14 pm 129

​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​បានរៀបចំ​កិច្ចប្រជុំសភា​មួយ ជា​កិច្ចប្រជុំ​លើកដំបូង​ក្នុង​រយៈពេល​០៦​ខែ​។ នៅក្នុង​បន្ទប់​ប្រជុំ​សភា​មាន​រៀបចំ​យ៉ាង​ត្រឹមត្រូវ​បំផុត ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ ដោយ​រដ្ឋសភា​ប្រជុំ​នៅ​ពេលព្រឹក ហើយ​ព្រឹទ្ធសភា​ប្រជុំ​នៅពេល​ល្ងាច​។ ចំណែក​សមាជិកសភា​ដែល​ចូលរួម​ក៏​តម្រូវឲ្យ​ពាក់​ម៉ាស់ និង​អនុវត្ដ​វិធានការ​សុវត្ថិភាព​គ្រប់ៗ​គ្នា​។​

​នៅ​មុនពេល​ចាប់ផ្ដើម​កិច្ចប្រជុំ​ការ​ធ្វើតេស្ដ​រក​ជំងឺ​កូវី​ដ​-១៩​ត្រូវបាន​ធ្វើឡើង ហើយ​បើតាម​សេចក្ដីរាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក សមាជិក​រដ្ឋសភា​ចំនួន​១៧​នាក់​និង​សមាជិក​ព្រឹទ្ធសភា​០៨​នាក់​វិជ្ជ​មានកូ​វីដ​-១៩​។ នាយករដ្ឋមន្ដ្រី​ឥណ្ឌា​លោក​Narendra Modi បាន​និយាយ​មុន​កិច្ចប្រជុំ​ចាប់ផ្ដើម​ថា មិនអាច​ធូររលុង​បាន​នោះឡើយ​ដរាបណា​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​ជំងឺ​កូវី​ដ​-១៩ ហើយ​លោក​រំពឹង​នឹង​អាចមាន​វ៉ាក់សាំង​ក្នុងពេល​ឆាប់ៗ​។​

​គួរ​ជម្រាបជូន​ថា បច្ចុប្បន្ន​ឥណ្ឌា​មាន​មនុស្ស​ឆ្លងកូវី​ដ​-១៩​សរុប​ជិត​៥​លាន​នាក់​ហើយ និង​ស្លាប់​ជាង​៨​ម៉ឺន​នាក់​។ ក្នុងចំណោម​ឆ្លង​សរុប​មាន​ជាសះស្បើយ​ជាង​៣​លាន​៨​សែន​នាក់ កំពុង​សម្រាក​ព្យាបាល​ជិត​១​លាន​នាក់​៕(​ដោយ​៖​ពេញ ផេង​)

 ពាក្យគន្លឹះ  ឥណ្ឌាកូវីដ១៩

ព័ត៌មានផ្សេងទៀត