ថ្ងៃទី​១៤​កញ្ញា​កម្ពុជា​គ្មាន​អ្នក​ឆ្លង​និង​អ្នក​ជាសះស្បើយ​ពី​ជំងឺ​កូវី​-១៩​ទេ​

15-09-2020 11:47 am 722

​ក្រសួង​សុខាភិបាល​កម្ពុ​ជា បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​មួយ ដោយ​បាន​បញ្ជាក់ថា នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា កម្ពុជា​ពុំ​មាន​ករណី​ជាសះស្បើយ និង​មិន​មាន​ករណី​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩​ទេ​។​

​នៅក្នុង​សេចក្តី​ជូន​ព័ត៌មាន​បាន​បញ្ជាក់បន្ថែម​ថា គិត​ត្រឹម​ម៉ោង​៧:00​នាទី​ព្រឹក ថ្ងៃទី​១៥ ខែ​កញ្ញា ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ២៧៤​នាក់​(​ស្រី​៥៤​នាក់ និង​បុរស​២២០​នាក់​)​ក្នុង​ចំណោម​អ្នក​មាន​ជំងឺ​កូវី​ដ​-១៩​ទាំង ២៧៥​នាក់​(​ស្រី​៥៤​នាក់ និង​បុរស​២២១​នាក់​)​។​ចំណែក​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត គឺមាន​តែ​ម្នាក់​ប៉ុណ្ណោះ​។​

​ទន្ទឹមនឹងនេះ​ដែរ ក្រសួង​សុខាភិបាល​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​សុខាភិបាល​និង​ក្រុមគ្រូពេទ្យ​ទាំងអស់​ទូទាំង​ប្រទេស ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​មន្ទីរពិសោធន៍​នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​បានល្អ ក្នុង​ការជួយ​ពិនិត្យ ព្យាបាល និង​ស្រាវជ្រាវ​រក​ករណី​ជំងឺ​កូវី​ដ​-១៩ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​ក្នុងប្រទេស​កម្ពុជា​៕​

ព័ត៌មានផ្សេងទៀត