៣ខែចុងក្រោយនេះការទិញ-លក់អចលនទ្រព្យនៅកម្ពុជាមានការងើបឡើងវិញច្រើន

14-09-2020 3:16 pm 354

ក្នុងរយៈពេល៣ខែចុងក្រោយនេះពោលគឺចាប់ពីខែកក្កដា ដល់ខែកញ្ញាប្រតិបត្តិការទិញ-លក់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានការងើបឡើងវិញច្រើន បើប្រៀបធៀបកាលពីអំឡុងដើមឆ្នាំ២០២០កន្លងទៅនេះ។ មូលហេតុដែលនាំប្រតិបត្តិការទិញ-លក់អចលនទ្រព្យមានសន្ទុះឡើងវិញនេះ ក៏ព្រោះតែស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាការថមថយជាបន្តបន្ទាប់ ដែលធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តហ៊ានចំណាយប្រាក់ដើម្បីទិញអចលនទ្រព្យឡើងវិញ។ នេះជាការកត់សម្គាល់របស់លោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាប្រធានក្រុមហ៊ុនKw Sam Sn Realty។

លោកសំ សុខនឿន បានឲ្យដឹងទៀតថា អចលនទ្រព្យដែលមានការទិញលក់ច្រើននោះ គឺជាប្រភេទផ្ទះល្វែងក្នុងបុរីដែលមានតំលៃក្រោម៥ម៉ឺនដុល្លារអាមេរិក។ អ្នកជំនាញផ្នែកអចលនទ្រព្យរូបនេះ នៅតែលើកឡើងថា ពេលវេលានេះនៅតែល្អសម្រាប់អ្នកដែលចង់ទិញអចលនទ្រព្យសម្រាប់រស់នៅ ឬទិញដើម្បីទុកចំណេញនាពេលក្រោយ ព្រោះថាតំលៃនៅមិនទាន់ឡើងដូចពេលមិនទាន់មានកូវីដ-១៩ ហើយលក្ខខណ្ឌនៃការទិញក៏មានការសម្រួលច្រើនផងដែរ។

ជាបន្តសូមស្ដាប់កិច្ចសម្ភាសន៍រវាងលោកឃួន សុភ័ក្រ ជាមួយលោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាប្រធានក្រុមហ៊ុនKw Sam Sn Realtyដូចតទៅ! 

សំឡេង៖

ព័ត៌មានផ្សេងទៀត