លោក​ហ៊ុន សែន​ណែនាំ​ពលរដ្ឋ​ឲ្យ​បន្ត​ចូល​ចូលរួម​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​-១៩​ ​

14-09-2020 9:49 am 424

​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ឲ្យចូល​ចូលរួម​ទប់ស្កាត់ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នា​ថ្ងៃ​កាន់បិណ្ឌ​នេះ​។


​តាមរយ​:​គណនី​ហ្វេ​សប៊ុក​ផ្លូវការ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​នេះ បាន​ថ្លែងថា « នៅ​ថ្ងៃទី​១៤ ខែកញ្ញា​នេះ គឺជា​ថ្ងៃ​កាន់​បិណ្ឌ​១២ នៃ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ ដែលជា​ពិធីបុណ្យ​ប្រពៃណីជាតិ​របស់​ខ្មែ​រយើង ដែលមាន​តាំងពី​បុរាណកាល​មក​។ នេះ​ជា​ពេលវេលា​មួយ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​មានឱកាស​ក្នុង​ការធ្វើ​បុណ្យទាន សន្សំ​កុសល និង​ការជួបជុំ​សាច់ញាតិ​បងប្អូន នៅតាម​ទីកន្លែង​ជិត​ឆ្ងាយ ជាពិសេស​តាម​ទី​អារាម​នានា​»​។​

​លោកនាយ​រដ្ឋមន្ត្រី បន្តទៀតថា ក្នុង​ថ្ងៃ​កាន់បិណ្ឌ​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដោយ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែល ទឹក​អាល់កុល នឹង​ពាក់​ម៉ាស​ក្នុងពេល​ចូលរួម​ពិធី​ដែលមាន​អ្នកចូលរួម​ច្រើន ដូចជា​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ជាដើម​។ កុំ​ធ្វេសប្រហែស​ឬ​មើលស្រាល​ជំងឺ​កូវី​ដ​-១៩​អោយសោះ ព្រោះ​ជា​ជំងឺឆ្លង​រាតត្បាត​សាហាវ​ខ្លាំងណាស់ ហើយ​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​។​

​ឆ្លៀត​នា​ឳ​កាស​នោះ លោក​នាយករដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ដល់ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បង្កើន​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ របៀបរៀបរយ និង​សម្រួល​ចរាច​រណ៍​ឱ្យបាន​ល្អប្រសើរ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​ទេសចរ​នៅក្នុង​កំឡុងពេល​បុណ្យ​ភ្ជុំ​នេះ​៕​

ព័ត៌មានផ្សេងទៀត