Huawei​​ប្រកាស​​ពី​ផែនការ​​ប្រើ​OS​ផ្ទាល់ខ្លួន​​ជំនួស​ប្រព័ន្ធ​​Android​របស់​​Google

11-09-2020 3:38 pm 287
​Huawei​បានប្រកាស​ពី​ផែនការ​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ប្រតិ​បត្ដិកា​រ​ផ្ទាល់ខ្លួនHarmony OS​

​ក្រុមហ៊ុន​ចិន​Huawei​បានប្រកាស​ពី​ផែនការ​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ប្រតិ​បត្ដិកា​រ​ផ្ទាល់ខ្លួន​សម្រាប់​ទូរស័​ព្ទ​ស្មា​ត​ហ្វូន​ស៊េរី​ថ្មី​។ Huawei​បាន​បញ្ជាក់ថា ប្រព័ន្ធ​ប្រតិ​បត្ដិកា​រ​Harmony OS នឹង​ជំនួស​ប្រព័ន្ធ​ប្រតិ​បត្ដិកា​រ​Android​របស់​ក្រុមហ៊ុន​អាមេរិក​Google​។ ការបង្កើត​ប្រព័ន្ធ​ប្រតិ​បត្ដិកា​រ​ផ្ទាល់ខ្លួន ដើម្បី​ធានាថា​ស្មា​ត​ហ្វូន​Huawei​ជំនាន់​ថ្មី​អាច​ប្រើប្រាស់​បាន ទោះបីជា​ក្រុមហ៊ុន​Google​បិទ​ការផ្គត់ផ្គង់​ប្រព័ន្ធ​Android​ក៏ដោយ​។ ទូរស័ព្ទ​ស្មា​ត​ហ្វូន​របស់​Huawei​ជំនាន់​មុនៗ នៅ​បន្ដ​ប្រើ​ប្រព័ន្ធ​ប្រតិ​បត្ដិកា​រ​Android​របស់​Google​នៅឡើយ​។ 

​ប៉ុន្ដែ​ទៅ​ថ្ងៃ​ខាងមុខ​មិនអាច​រំពឹង​បានទេ​ថា​នឹង​បន្ដ​ប្រើ​Android​របស់​Google​បាន​ទៀត ដោយសារតែ​រដ្ឋបាលរ​បស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ បាន​ចាត់វិធានការ​រឹត​បន្ដ​លើ​ក្រុមហ៊ុន​Huawei ជុំវិញ​ការព្រួយបារម្ភ​ពី​ការគំរាមកំហែង​សន្ដិសុខ​ជាតិ​អាមេរិក​។​

​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​Huawei​លោក​Richard Yu​បាន​និយាយថា កម្មវិធី​ដល់​ទៅ​៩៦,០០០​កម្មវិធី ដែល​អាច​ប្រើ​បាន​ជាមួយ​OS​របស់​ក្រុមហ៊ុន​Huawei ហើយ​លទ្ធភាព​នៃ​ការប្រើប្រាស់​វា​គឺ​ត្រូវបាន​រៀបចំ​រួចហើយ​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត