ជំងឺ​កូវី​ដ​-១៩​​ចម្លង​​ដល់​មនុស្ស​​ជាង​២៨​លាន​​នាក់​​ហើយ​​ក្នុង​ពិភពលោក​

10-09-2020 5:21 pm 181
រូបភាពវីរុសកូរ៉ូណា​ឬកូវីដ-១៩

​ចំនួន​មនុស្ស​ឆ្លង​ជំងឺ​កូវី​ដ​-១៩​នៅក្នុង​ពិភពលោក បាន​កើនឡើង​ដល់​ជាង​២៨​លាន​នាក់​ហើយ និង​ស្លាប់​សរុប​ជាង​៩០​ម៉ឺន​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​នៅលើ​គេហទំព័រ​worldometers ជា​គេហទំព័រ​ធ្វើ​បច្ចុប្បន្នភាព​កូវី​ដ​-១៩​ប្រចាំថ្ងៃ​។ ក្នុងចំណោម​ឆ្លង​សរុប​មាន​ជាសះស្បើយ​ជាង​២០​លាន​នាក់​ផងដែរ និង​កំពុង​សម្រាក​ព្យាបាល​សល់​ជាង​៧​លាន​នាក់​។ 

​អាមេរិក​បន្ដ​មាន​មនុស្ស​ឆ្លង​ច្រើនជាងគេ​បំផុត​ក្នុង​ពិភពលោក គឺ​ជាង​៦​លាន​កន្លះ​ស្លាប់​ជិត​២០​ម៉ឺន​នាក់ ខណៈ​ឥណ្ឌា​នៅ​លេខ​ពីរ​ឆ្លង​ជាង​៤​លាន​៥​សែន​នាក់​ស្លាប់​ជាង​៧​ម៉ឺន​នាក់​។ ប្រេ​ស៊ីល​នៅ​លេខបី​ឆ្លង​ជិត​៤​លាន​២​សែន​នាក់​ស្លាប់​ជិត​១៣​ម៉ឺន​នាក់ រុស្ស៊ី​លេខ​បួន​ឆ្លង​ជាង​១​លាន​នាក់​ស្លាប់​ជាង​១៨,០០០​ពាន់​នាក់ ប៉េ​រ៉ូ​លេខ​ប្រាំ​ឆ្លង​ជាង​៧០​ម៉ឺន​នាក់​ស្លាប់​ជាង​៣​ម៉ឺន​នាក់​។ 

​បច្ចុប្បន្នកំពុង​មានកា​រ​ព្រួយបារម្ភ​ពី​ការឆ្លង​ជា​រលក​ទី​ពីរ ហើយក៏​មាន​បណ្ដា​ប្រទេស​មួយចំនួន​កំពុង​កើនឡើង​ការឆ្លង​ជំងឺ​កូវី​ដ​-១៩​ឡើងវិញ​ផងដែរ​។ វិធានការ​រឹតបន្ដឹង​សុវត្ថិភាព​ក៏​ចាប់ផ្ដើម​អនុវត្ដ​ជា​បន្ដបន្ទាប់ ក្រោយ​ផ្ទុះ​ការឆ្លង​ជាថ្មី​នេះ​៕(​ដោយ​៖​ពេញ ផេង​)

 ពាក្យគន្លឹះ  ពិភពលោកកូវីដ១៩

ព័ត៌មានផ្សេងទៀត