ជំងឺមហារីកក្រពេញប្រូស្តាតនិងរោគសញ្ញា

09-09-2020 4:41 pm 225
  ស្តាប់
ស្តាប់ជាសំឡេង

ក្រពេញប្រូស្តាត គឺជាក្រពេញតូចមួយ ស្ថិតនៅក្នុងឆ្អឹងអាងត្រគាករបស់បុរស។ វាមានទីតាំងស្ថិតនៅចន្លោះប្រដាប់បន្តពូជ និងផ្លោកនោម ព័ទ្ធជុំវិញដោយបំពង់បង្ហូរនោម។ មូលហេតុនៃការកើតឡើងនូវជំងឺមហារីកក្រពេញប្រូស្តាត គឺគេនៅមិនទាន់អាចកំណត់បានច្បាស់លាស់នៅឡើយទេ ប៉ុន្តែយ៉ាងណាវាក៏មានលេចឡើងនូវរោគសញ្ញាមួយចំនួនឲ្យអ្នកកត់សម្កាល់បាន។ 

ជំងឺមហារីកក្រពេញប្រូស្តាត មានអត្រាកើតខ្ពស់ជាងគេបំផុត គឺនៅអាមេរិកទ្វីបអាហ្វ្រិក(ជនជាតិស្បែកខ្មៅនៅប្រទេសអាមេរិក) បន្ទាប់មកគឺជនជាតិអេស៉្បាញ និងអាមេរិកស្បែកស ចំនែកឯអត្រាកើតមានជំងឺមហារីកក្រពេញប្រូស្តាតជនជាតិស្បែកខ្មៅ ទ្វីបអាហ្រ្វិកមានចំនួនទាបជាងគេនៅលើពិភពលោក។ ជាធម្មតាជំងឺមហារីកក្រពេញប្រូស្តាតមានការវិវត្តន៍យឺតៗ ហេតុនេះអ្នកមិនអាចសង្កេតឃើញពីសញ្ញាណណាមួយជាក់លាក់ឡើយ ទោះបីជាជំងឺនេះស្ថិតនៅក្នុងខ្លួនអ្នក អស់រយៈពេលប៉ុន្មានឆ្នាំហើយក្តី។ ប៉ុន្តែវាអាចបង្កជារោគសញ្ញាមួយចំនួនធំ នៅពេលដែលក្រពេញប្រូស្តាតរីកធំ រហូតប៉ះពាល់ដល់បំពង់នោមបុរស។

សូមជម្រាបថា ឱកាសនៃការកើតជំងឺមហារីកក្រពេញប្រូស្តាតកាន់តែខ្ពស់ គឺនៅពេលដែលអ្នកមានអាយុកាន់តែចាស់។ ករណីភាគច្រើននៃជំងឺនេះ តែងកើតឡើងលើបុរសដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ រីឯកត្តាផ្សេងទៀតគឺ អាចបណ្តាលមកពីកង្វះការធ្វើលំហាត់ប្រាណ និងរបបអាហារមិនមានតុល្យភាព។ យ៉ាងណាមិញ ខាងក្រោមនេះសុទ្ធតែជារោគសញ្ញាបន្ថែមទៀតនៃជំងឺមហារីកក្រពេញប្រូស្តាត ដែលអ្នកគួរតែចំណាំ៖

១. ពិបាកបត់ជើងតូច

ពិបាកក្នុងការបត់ជើងតូច លំហូរទឹកនោមខ្សោយឬនោមញឹកញាប់ ស្ទះនោម ឈឺចាប់ នោមមកមានឈាម ឬមិនអាចទប់ទឹកនោមបាន និងមានបាតុភូតលេចឡើងជាច្រើនផ្សេងទៀត។

២ កត្តាចំណីអាហារ

បុរសដែលប្រើប្រាស់ជាញឹកញាប់នូវចំណីអាហារដែលមានកូលេស្តេរ៉ូលចេញពីសាច់សត្វខ្ពស់ គឺជាកត្តាកើតមានឡើងរបស់ពលរដ្ឋមានជម្ងឺមហារីកក្រពេញប្រូស្តាត។

៣ ឈឺចាប់ញឹកញាប់

ពេលដែលជំងឺមហារីកក្រពេញប្រូស្តាតរីករាលដាល ហើយឈានដល់ឆ្អឹង វាអាចបណ្តាលអោយមានការឈឺចាប់ជាញឹកញាប់តាមកន្លែងផ្សេងគ្នា អាស្រ័យលើការរីករាលដាលរបស់វា។ បុរសដែលមានជំងឺមហារីកក្រពេញប្រូស្តាតអាចជួបប្រទះ ការឈឺចាប់នៅក្នុងត្រគាក ចង្កេះក្រោយ ត្រគាក ឬភ្លៅផ្នែកខាងលើ។ ប្រសិនបើការឈឺចាប់នៅតែបន្តធ្ងន់មិនស្រាល អ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។ 

៤ អសមត្ថភាពផ្លូវភេទ

ក្រពេញប្រូស្តាត ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងប្រព័ន្ធបន្តពូជរបស់បុរស។ ហេតុនេះ ប្រសិនបើមានបញ្ហាណាមួយ ប៉ះពាល់ដល់ក្រពេញនេះ ប្រាកដជាអាចប្រឈមនឹងការថយចុះមុខងារផ្លូវភេទរបស់អ្នក ដូចជាមានការឈឺចាប់ពេលបញ្ចេញទឹកកាម ថែមទាំងទឹកកាមអាចមានជាប់ជាមួយឈាមទៀតផង។

៥ ខ្សោយ ,ស្ពឹកជើង

អ្នកអាចជួបប្រទះបញ្ហាស្ពឹកត្រង់ត្រគាក ជើង និងប្រអប់ជើង។ បន្ថែមលើនេះ អ្នកក៏អាចមានបញ្ហាហើមជើង និងត្រង់តំបន់អាងត្រគាក ហើយអាចមានអារម្មណ៍ថាណែនៗនៅត្រង់ត្រគាក ភ្លៅ និងចង្កេះ នឹងបាត់បង់ការគ្រប់គ្រងលើប្រព័ន្ធប្លោកនោម និងពោះវៀនទៀតផង។ 

៦ អស់កម្លាំង

អស់កម្លាំង ឬមានអារម្មណ៍ថាខ្សោយ ក៏អាចជារោគសញ្ញានៃជំងឺមហារីកក្រពេញប្រូស្តាតដែរ។ មហារីកក្រពេញប្រូស្តាត អាចធ្វើឲ្យអ្នកគ្មានកម្លាំងកំហែងយ៉ាងខ្លាំង មិនថាសម្រាក ឬគេងច្រើនប៉ុណ្ណាឡើយ។ វាអាចប៉ះពាល់ដល់កម្រិតថាមពល ទឹកចិត្ត និងសមត្ថភាពក្នុងការផ្តោតអារម្មណ៍របស់អ្នក។

៧ ស្រកទម្ងន់មិនដឹងមូលហេតុ

ស្រកទម្ងន់មិនដឹងមូលហេតុ ជាសញ្ញាដ៏គួរឲ្យកត់សម្គាល់មួយ សម្រាប់អ្នកមានកោសិកាមហារីកផ្សេងៗក្នុងរាងកាយ រួមទាំងកោសិកាមហារីកក្រពេញប្រូស្តាត។ ទម្ងន់របស់អ្នកនឹងចាប់ផ្តើមស្រក នៅពេលដែលមេរោគមហារីករីករាលដាលដល់លំពែង និងសរីរាង្គដទៃទៀត។ 

ប្រភព៖ Mountelizabeth 

ព័ត៌មានផ្សេងទៀត