ចិន​ចោទ​ឥណ្ឌា​ថា​បាន​បាញ់​គ្រាប់កាំភ្លើង​ព្រមាន​នៅ​ព្រំដែន​ជម្លោះ​

08-09-2020 10:02 am 599
ភាពតានតឹងរវាងចិននិងឥណ្ឌានៅព្រំដែនបន្តកើនឡើង

​ប្រទេស​ចិន​បាន​ចោទប្រកាន់​កងទ័ព​ឥណ្ឌា ថា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀងទ្វេភាគី និង​ការបាញ់​ព្រមាន​ទៅលើ​អាកាស ក្នុងពេល​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​កងទ័ព​ចិន នៅតាម​ព្រំដែន​ដែលមាន​ជម្លោះ នៅ​ថ្ងៃទី​៧​ខែកញ្ញា​ឆ្នាំ​២០២០​។ អ្នកនាំពាក្យ​យោធា​ចិន​លោក​Zhang Shuili និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី​៨​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​ថា អ្នកការពារ​ព្រំដែន​ចិន បាន​ចាត់វិធានការ​តបត​វិញ ដើម្បី​ទាញ​ស្ថានការណ៍​ឲ្យមាន​ស្ថិរភាព​។​

​ភាគី​ឥណ្ឌា​និង​ចិន​ត្រូវបាន​ចងភ្ជាប់​ដោយ​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៩៦ រារាំង​មិន​ឲ្យមាន​ការប្រើប្រាស់​កាំភ្លើង​និង​គ្រឿង​ផ្ទុះ ក្នុង​ចម្ងាយ​២​គីឡូម៉ែត្រ នៃ​ខ្សែបន្ទាត់​គ្រប់គ្រង​ជួរមុខ (Line of Actual Control)  ដែល​ខណ្ឌ​ចែក​ប្រទេស​ទាំងពីរ​។ យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​នឹង​ការប្រឈមមុខ​ដាក់គ្នា​ជាថ្មី នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ មិនទាន់​ដឹង​ព័ត៌មាន​លម្អិត​នោះទេ ខណៈ​ខាង​ឥណ្ឌា​មិនទាន់​ឆ្លើយតប​នឹង​ការ​ចោទ​របស់​ចិន​ខាងលើ​ឡើយ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត