ព្រាប សុវត្ថិ​​ចេញ​បទ​ដំបូង​ហើយ​​ក្រោយ​ទៅ​ទ្រនំ​ថ្មី​​Galaxy Navatra!

07-09-2020 5:24 pm 1222
រូបភាពលោកព្រាប សុវត្ថិក្នុងបទចម្រៀងថ្មី

​បន្ទាប់ពី​បាន​ចាកចេញ​ពី​ផលិតកម្ម​រស្មី​ហង្ស​មាស​ក្នុងពេល​ថ្មីៗ ទៅ​រួម​រស់ក្នុង​ទ្រនំ​ថ្មី​នៃ​ផលិតកម្ម Galaxy Navatra កំពូល​តារាចម្រៀង​លោក​ព្រាប សុវត្ថិ បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​និងដំបូងរបស់លោក​ហើយ ដែលជា​បទ​ចម្រៀង​អ្នកគាំទ្រ​កំពុង​ទន្ទឹងរង់ចាំ​ផងដែរ​។ អ្នកគាំទ្រ​បានបង្ហាញ​អារម្មណ៍​អន្ទះសា ចង់ដឹងថា​តើ​ផលិតកម្ម​ថ្មី​Galaxy Navatra មាន​បទ​ចម្រៀង​អ្វី​ប្លែក​សម្រាប់​តារាចម្រៀង​ជើងចាស់​រូបនេះ​។ ទីបំផុត​MV​បទ​ថ្មី​របស់លោក​ព្រាប សុវត្ថិ​មាន​ចំណងជើង​ថា “​ខែ​ភ្ជុំ​ជ្រូក​យំ​ពេញ​ទ្រុង​” ត្រូវបាន​បង្ហោះ​នៅលើ​YouTube​និង​Facebook​ផ្លូវការ​របស់​ផលិតកម្ម Galaxy Navatra កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ ចង់ដឹង​អត្ថន័យ​និង​បទ​ភ្លេង​យ៉ាងណា​? សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

ព័ត៌មានផ្សេងទៀត