បញ្ជូនជនត្រូវចោទ៤នាក់ទៅមណ្ឌលអប់រំកែប្រែពីបទឆបោកនិងសម្អាតប្រាក់

06-09-2020 2:12 pm 1300

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ជនដែលត្រូវចោទចំនួន៤នាក់ត្រូវបានបញ្ជូន ទៅមណ្ឌល អប់រំកែប្រែ ម១ តាមដីកាបង្គាប់ឲ្យឃុំខ្លួន របស់ចៅក្រមស៊ើបសួរពីបទ ឆបោកនិងសម្អាតប្រាក់។

គួររំលឹកថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ កម្លាំងមានសមត្ថកិច្ចបានធ្វើការ នាំខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់ ១-ឈ្មោះ ប៊ុន ស្រីឡែន ២-ឈ្មោះ EBENEZER OYETORAN ជនជាតិនីហ្សេរីយ៉ា ៣-ឈ្មោះ OYETORAN MARGARET IBDUNNI ជនជាតិនីហ្សេរីយ៉ា ៤-ជនសង្ស័យឈ្មោះ IBEH HENRY ជនជាតិនីហ្សេរីយ៉ា ពាក់ព័ន្ធនឹងករណី ” ឆបោក និងសម្អាតប្រាក់“ ដើម្បីកសាងសុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ។

តាមការបញ្ជាក់ពីសមត្ថិកច្ចជំនាញបានឱ្យដឹងថា ក្រុមជនសង្ស័យបានធ្វើការឆបោកប្រាក់តាមបណ្តាញសង្គមដោយលួងលោមបោកបញ្ចោតពលរដ្ឋនៅក្នុងប្រទេសនិងជនបរទេសក្រៅប្រទេស ឱ្យផ្ញើប្រាក់មកខ្លួន តាមរយៈភ្នាក់ងារផ្ញើនិងដកប្រាក់ និងធនាគារមួយចំនួន។ បន្ទាប់ពីដកប្រាក់បានហើយ ជនសង្ស័យ ក៏ផ្ញើប្រាក់នោះទៅបក្ខពួកផ្សេងៗ ដែលមានក្បាលម៉ាស៊ីនដឹកនាំនិងអង្គការចាត់តាំងដោយទទួលបានភាគលាភទៅតាមតួនាទី រៀងៗខ្លួន។ រួចមេក្លោងបានបង្កើតមូលនិធិដើម្បីទទួលប្រាក់នៃបទល្មើសនោះទៅទិញ អចលនទ្រព្យនិងបើកអាជីវកម្មផ្សេងៗ ដើម្បីទៅ បំលែងជាហិរញ្ញប្បទានស្របច្បាប់រួចបន្តផ្ញើប្រាក់ទាំងនោះ ទៅប្រទេសរបស់ពួកគេវិញ ក្នុងគោលបំណងដើម្បីសម្អាតប្រាក់ ដែល បានមកពីអំពើឆបោក ។

បច្ចុប្បន្នជនដែលត្រូវចោទទាំង៤នាក់ ត្រូវបានចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់អោយឃុំខ្លួន និងឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើការនាំខ្លួនទៅមណ្ឌលអប់រំកែប្រែទី១(ម១)ហើយ។ ដើម្បីបង្ការការឆបោក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុម ជនឆបោក បើមានករណីនេះកើតឡើងត្រូវ មកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៕(ដោយ៖ភិន សុភី) 

 ពាក្យគន្លឹះ  នគរបាលជាតិជនឆបោក

ព័ត៌មានផ្សេងទៀត

អគ្គស្នងការដ្ឋាននគរបាលជាតិច្រានចោលព័ត៌មានថាលោកនេត សាវឿនស្លាប់

 ការផ្ទុះអាវុធបន្ដបន្ទាប់គឺមកពីកំហុសបុគ្គលមិនមែនការគ្រប់គ្រងអាវុធមិនល្អនោះទេ

 ​អគ្គស្នងការ​នគរបាល​ជាតិ​៖​​នៅ​កម្ពុជា​គ្មាន​ការគំរាមកំហែង​ផ្នែក​នយោបាយ​​

 លោកនេត សាវឿនបញ្ជាឲ្យផ្អាកការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍១៥ថ្ងៃ

 គ្រោះថ្នាក់ចរាចរណ៍ថយចុះជាង៦០០លើកក្រោយរឹតបន្តឹងច្បាប់រយៈពេល៤ខែ

 អគ្គស្នងការចេញបញ្ជាឱ្យបង្កើនការការពារសន្ដិសុខ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

 នគរបាលជាតិក្រើនរំលឹកជាថ្មីកុំឱ្យពលរដ្ឋទទួលយកនៅលិខិតស្នាមណាមួយដែលបង្ខំឲ្យទិញបំពង់ពន្លត់អគ្គីភ័យ

 ចាប់ពីពេលនេះលែងឱ្យមានការដាក់បារ៉ាស់ស្ទាក់ចាប់រថយន្តបន្តទៀត

នគរបាល​ចរាចរ​ខេត្តកំពង់ធំ​ត្រូវ​ផ្អាក​ការងារ​ក្រោយ​បើករថយន្ត​បង្ក​គ្រោះថ្នាក់ និង​ជេរប្រមាថ​

អគ្គស្នងការនគរបាលជាតិ បដិសេធព័ត៌មានពីការលើកពេលផាកពិន័យ