សាលាក្រុង​មិន​អនុញ្ញាត​ឲ្យ​យុវជន​មួយ​ក្រុម​ដឹកនាំ​ធ្វើបាតុកម្ម​នោះទេ​

05-09-2020 5:58 pm 211

​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​០៥ ខែកញ្ញា​នេះ បាន​ប្រកាស​មិន​អនុញ្ញាត​ឲ្យ លោក មាន ព្រហ្ម​មុនី លោក ថា ឡា​វី និង​កញ្ញា អេង ម៉ាឡៃ ដឹកនាំ​ធ្វើបាតុកម្ម​ដោយ​អហិង្សា​ដែល​គ្រោង​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​០៧-១៥ ខែ​កញ្ញា នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ​ទេ​។ 

​បើ​តាម​សេចក្ដីជូនដំណឹង រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ពី​មូលហេតុ​ដែល​ពុំ​អនុញ្ញាត​ឲ្យ​ថា ក្រុម​អ្នក​គ្រោង​ធ្វើ​បាតុកម្ម​មិន​អាច​កំណត់​សមាសភាព និង​ចំនួន​អ្នកចូលរួម​បានច្បាស់លាស់ ដែល​ការធ្វើ​បាតុកម្ម​នេះ​នឹង​អាច​បង្ក​គ្រោះ​ថ្នាក់​ណាមួយ ឬ​នឹង​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សង្កត់ធ្ងន់ថា ក្នុង​ករណី​លោក លោកស្រី មិន​គោរ​តាម​ស្មារតី​កិច្ចប្រជុំ ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២០ ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​៕

 ពាក្យគន្លឹះ  សាលាក្រុងបាតុកម្ម

ព័ត៌មានផ្សេងទៀត