លោកនាយក​រដ្ឋមន្ត្រី​ណែនាំ​បង្កើន​ការការពារ​សុត្ថិភាពសន្តិសុខ​អំឡុង​ភ្ជុំ​បិណ្ឌ​

03-09-2020 10:20 am 416

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅក្នុង​ឱកាស​កាន់បិណ្ឌ​ថ្ងៃទី​១ នា​ថ្ងៃ​ទី​០៣ ខែកញ្ញា​នេះ បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បង្កើន​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ របៀបរៀបរយ និង​សម្រួល​ចរាច​រណ៍ ឲ្យបាន​ល្អ​ប្រសើរ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ទេសចរ​នៅ​ក្នុង​កំឡុង​ពេល​បុណ្យ​ភ្ជុំ​នេះ​។​

​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី​នៅតែ​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ បន្ត​ចូលរួម​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដោយ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចឹល ទឹក​អាល់កុល និង​ពាក់​ម៉ាស​ក្នុងពេល​ចូលរួម​ពិធី ដែល​មាន​អ្នកចូលរួម​ច្រើន ដូចជា​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ជាដើម​។​

​គួរបញ្ជាក់​ថា ពិធី​បុណ្យកាន់បិណ្ឌ ឆ្នាំ​២០២០​នេះ គឺ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ ១៤​រោច ខែ​ភទ្របទ គឺ​ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២០៕

ព័ត៌មានផ្សេងទៀត