លោកPranab Mukherjee អតីតប្រធានាធិបតីឥណ្ឌាបានទទួលមរណភាពនៅថ្ងៃចន្ទនេះក្នុងវ័យ៨៤ឆ្នាំ បន្ទាប់ពីលោកត្រូវបានបញ្ជាក់ថាធ្វើតេស្ដវិជ្ជមានជំងឺកូវីដ-១៩។ លោកស្លាប់ក្នុងរយៈពេល២១ថ្ងៃបន្ទាប់ពីធ្វើតេស្ដវិជ្ជមាន។ លោកMukherjeeបានសម្រាកក្នុងមន្ទីរពេទ្យ ដើម្បីយកដុំឈាមកកនៅក្នុងខួរក្បាលរបស់លោកចេញ ហើយលោកក៏រកឃើញថាបានឆ្លងជំងឺកូវីដ-១៩ផងដែរ។
គួរជម្រាបជូនថា លោកPranab Mukherjeeជាប្រធានាធិបតីឥណ្ឌាចន្លោះពីឆ្នាំ២០១២ដល់២០១៧។ មុនក្លាយជាប្រធានាធិបតីលោកក៏ធ្លាប់កាន់តួនាទីសំខាន់ៗក្នុងជួររដ្ឋាភិបាល ក្នុងអំឡុងពេលប្រឡូកក្នុងអាជីពនយោបាយរយៈពេល៥១ឆ្នាំ។ ក្នុងនោះលោកធ្លាប់ជារដ្ឋមន្ដ្រីហិរញ្ញវត្ថុ រដ្ឋមន្ដ្រីការបរទេស និងធ្លាប់ជារដ្ឋមន្ដ្រីការពារជាតិផងដែរ៕(ដោយ៖ពេញ ផេង)