លោកហ៊ុន សែនរំលឹកឲ្យពលរដ្ឋបន្តថែសុខភាពផុតពីជំងឺកូវីដ១៩ក្នុងឱកាសពិធីកាន់បិណ្ឌខាងមុខ

31-08-2020 2:56 pm 223

នៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះ ពិធីកាន់បិណ្ឌនឹងមកដល់តាមប្រពៃណីទំនៀមទម្លាប់សាសនា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបង្ហោះសារក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានខ្ជាប់ខ្ជួនដើម្បីជៀសឆ្ងាយពីជំងឺកូវីដ១៩។

តាមរយៈសារដែលបង្ហោះនៅលើហ្វេសប៊ុកផេកផ្លូវការ លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា«នៅក្នុងឱកាសនៃពិធីកាន់បិណ្ឌភ្ជុំបិណ្ឌដែលនឹងចូលមកដល់ក្នុងពេលយ៉ាងខ្លីខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានគ្រប់គ្នា ជាពិសេសសូមការពារខ្លួនចៀសផុតពីជំងឺឆ្លងកូវីដ១៩ ហើយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារ ឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែលលសម្លាប់មេរោគអោយបានជាប្រចាំ។ 

លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានឲ្យដឹងបន្ថែមទៀតថា តាមរបាយការណ៍អង្គការសុខភាពពិភពលោក(WHO) ថ្ងៃនេះមានអ្នកឆ្លងសរុប២៤,៨៥៤,១៤០នាក់ ស្លាប់ ៨៣៨,៩២៤នាក់ និងករណីកើតថ្មីចំនួន២៦៥,៨៨៨ករណី។ ចំណែកប្រទេសកម្ពុជាយើងវិញមកដល់នេះមានអ្នកឆ្លងសរុប២៧៤នាក់ បានជាសះស្បើយចំនួន២៦៦នាក់ នឹងមានអ្នកឆ្លងថ្មីចំនួន០១នាក់៕ 

 ពាក្យគន្លឹះ  លោកហ៊ុន សែនកូវីដ១៩

ព័ត៌មានផ្សេងទៀត