អត្ថប្រយោជន៍​របស់​ត្រកួន​ចំពោះ​សុខភាព​និង​សម្រស់​

29-08-2020 6:30 pm 521

​ត្រកួន​ជា​បន្លែ​មួយ​ប្រភេទ ងាយស្រួល​ដាំ​ដុះ និង​ងាយស្រួល​រក ហើយ​អាច​យកមក​ចម្អិន​បាន​ច្រើន​ប្រភេទ​មុខម្ហូប និង​ទទួលទាន​ឆៅ​ក៏បាន​។ ត្រកួន​ផ្ដល់​ថាមពល​និង​ជាតិ​សរសៃ រីឯ​វីតាមីន​និង​សារធាតុ​រ៉ែ​ផ្សេងទៀត ក៏មាន​ច្រើន​ដែរ ដូចជា វីតាមីន A វីតាមីន C វីតាមីន B1 វីតាមីន B2 វីតាមីន B3 កាល់ស្យូម ផូស្វ័រ​និង​ជាតិ​ដែក​។ មិនតែប៉ុណ្ណោះ​ត្រកួន ក៏មាន​ជាតិ​កាល់ស្យូម​និង​សារធាតុ​Beta-carotene ដែល​ជួយ​ចិញ្ចឹម​កែវភ្នែក​បាន​យ៉ាង​ល្អ ជាពិសេស​ការបរិភោគ​ត្រកួន​ឆៅ​។ 

​ដោយសារតែ​មាន​សារធាតុ​សំខាន់ៗ​យ៉ាង​សម្បូរបែប ត្រកួន​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​សុខភា​និង​សម្រស់​។ នៅក្នុង​នោះ​ត្រកួន​ជួយ​៖

-​ជួយ​រក្សា​ឲ្យ​ស្បែក​ទន់រ​លោង​មាន​ជាតិ​សំណើម​បានយូរ​

-​ប្រឆាំង​ភាព​ចាស់ជរា​និង​ពន្យារ​អាយុ​

-​បរិភោគ​ត្រកួន​ស្រស់​ជួយ​ចិញ្ចឹម​គ្រាប់​ឈាម​បាន​យ៉ាង​ល្អ​

-​ជួយ​បន្ថយ​អាការ​បែកញើស​ច្រើន​ខ្លាំងពេក ដែល​បណ្តាលឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​

-​ជួយ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​លើស​ក្នុង​ឈាម​

-​ការពារ​ជំងឺ​ទឹកនោម​ផ្អែម​

-​អាចជួយ​បន្ថយ​ការ​ឈឺក្បាល​និង​អស់កម្លាំង​

-​ត្រកួន​ស្រស់​ជួយ​រក្សា​ឆ្អឹង​និង​ធ្មេញ​ឲ្យ​រឹងមាំ​ល្អ​

-​ជួយ​បន្ថយ​ការ​ហើម​អញ្ចាញ​ធ្មេញ​៕

 ពាក្យគន្លឹះ  សុខភាពត្រកួន

ព័ត៌មានផ្សេងទៀត