ស្ថាបនិក និងជាប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកយ៉ង សាំងកុមារ ស្វាគមន៍ការសម្រេចចិត្តរបស់លោកសុន ឆ័យ ក្នុងការត្រឡប់មកប្រកួតប្រជែងក្នុងសង្វៀននយោបាយវិញ។ ប៉ុន្តែលោកថា ដើម្បីឱ្យលំហប្រកួតប្រជែងកាន់តែប្រសើរស្របតាមរដ្ឋធម្មនុញ្ញ លោកស្នើដល់រដ្ឋាភិបាល ត្រូវផ្តល់សិទ្ធិនយោបាយដល់អ្នកជាប់បម្រាមទាំងអស់ឡើងវិញ ដោយមិនចាំបាច់ស្នើសុំជាបុគ្គលដូច្នេះឡើយ។ លោកយ៉ង សាំងកុមារ ក៏ប្រកាសស្វាគមន៍ផងដែរ ដល់អ្នកប្រជាធិបតេយ្យទាំងអស់ មកចូលរួមជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន របស់លោក ....
ជាបន្តសូមស្តាប់លោកយ៉ង សាំងកុមារ តាមរយៈការសាកសួរតាមខ្សែទូរសព្ទពីខុន ប៊ុនថុល ដូចតទៅ៖