ព្រឹក​នេះ​រាជបណ្ឌិត្យសភា​រៀបចំ​វេទិកា​ពី​បញ្ហា​ប្រឈម​កូវី​ដ​១៩​និង​ការដក​EBA

28-08-2020 9:29 am 398

​រាជបណ្ឌិត្យសភា​កម្ពុជា​នៅ​ថ្ងៃទី​២៨​ខែ​សីហា​នេះ រៀបចំ​វេទិកា​ជជែក​ពិភាក្សា​មួយ​ស្តីពី​ការត្រៀមខ្លួន​របស់​កម្ពុ​ជា ចំពោះមុខ​នៃ​បញ្ហា​សេដ្ឋកិច្ច​បង្កឡើង​ដោយ​វិបត្តិ​ជំងឺ​កូវី​ដ​១៩ និង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​។ វេទិកា​នេះ​ក៏​នឹង​ជជែក​ពិភាក្សា​ពី​ការ​ប្រឈម​របស់​កម្ពុជា​ជុំវិញ​ការប្រកួតប្រជែង​ឥទ្ធិពល ពី​ប្រទេស​មហាអំណាច​លើ​ពិភពលោក​អាមេរិក និង​ចិន​ផងដែរ​។​

​លោក​គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា បានបញ្ជាក់​ថា​ថា វេទិកា​នេះ​រៀបចំឡើង ដើម្បី​ផ្តល់​ជាការ​ឆ្វេងយល់​ដល់​សាធារណជន​ពី​បញ្ហា​ប្រឈម របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន​លើ​បញ្ហា​សេដ្ឋកិច្ច​បណ្តាលមកពី​ជំងឺ​កូវី​ដ​១៩ ក៏ដូចជា​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទំនិញ​ពី​សហគមន៍​អឺរ៉ុប​។ ក្រៅពី​នោះ​ក៏​មាន​ការជជែក​លើ​បញ្ហា​ប្រឈម​របស់​កម្ពុជា​នៅ​ចំពោះ​មុខការ​ប្រជែង​ឥទ្ធិពល​របស់​ប្រទេស​មហាអំណាច​លើ​ពិភពលោក​សហរដ្ឋអាមេរិក និង​ចិន​ផងដែរ​។​

​លោក​សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​បាន​អះអាង​ថា វេទិកា​នេះ នឹង​រួមចំណែក​ផ្តល់​ធាតុ​ចូល​ផ្សេងៗ​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​រៀបចំ​ខ្លួន​ក្នុង​ការដោះស្រាយ ក៏ដូចជា​បញ្ចៀស​ខ្លួន​ពី​បញ្ហា​ទាំងឡាយ​ដែល​កំពុង​ប្រឈម​នាពេល​បច្ចុប្បន្ន​៕

ព័ត៌មានផ្សេងទៀត