ជំងឺកូវីដ-១៩ដែលបង្កឡើងដោយវីរុសកូរ៉ូណា បាននិងកំពុងវាយលុកនៅទូទាំងពិភពលោក ក្រោយពេលផ្ទុះឡើងដំបូងនៅក្នុងទីក្រុងវូហានខេត្ដហ៊ួប៉ីប្រទេសចិនកាលពីចុងឆ្នាំ២០១៩។ ក្រោយមានវត្ដមានកូវីដ-១៩ ពិភពលោកចាប់ផ្ដើមរង្គោះរង្គើដោយសារជំងឺឆ្លងសកលនេះ ដែលបានបង្កផលប៉ះពាល់យ៉ាងខ្លាំងក្លា។ ផលប៉ះពាល់គឺទាំងទៅលើវិស័យសេដ្ឋកិច្ច សន្ដិសុខសង្គម និងនយោបាយផងដែរ ខណៈបច្ចុប្បន្ននៅពុំទាន់មានវ៉ាក់សាំងការពារនៅឡើយ។
ថាតើផលប៉ះពាល់ដល់សេដ្ឋកិច្ច សន្ដិសុខសង្គម និងនយោបាយ ស្ថិតក្នុងសភាពបែបណា? ជាបន្ដសូមស្ដាប់បទសម្ភាសន៍រវាងពេញ ផេងជាមួយលោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងនាទីវិភាគព្រឹត្ដិការណ៍អន្ដរជាតិដូចតទៅ៖
សំឡេង៖