កម្ពុជា​ប្រកាស​ពី​លទ្ធផល​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣

24-08-2020 4:38 pm 311

​ក្រសួងការបរទេស​កម្ពុជា​បាន​ចេញ​សេចក្តីប្រកាស​ស្តីពី​លទ្ធផល នៃ​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣ ក្រោម​មូលបទ «​ការពង្រឹង​ភាព​ជា​ដៃគូ ដើម្បី​វិបុលភាព​រួម​»​។​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៤​ខែ​សីហា​នេះ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ តាមរយៈ​ប្រព័ន្ធ​វីដេអូ ដែល​ដឹកនាំ​ដោយ​លោក ថង​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ និង​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន ដែល​ជា​សហប្រធាន​។​

​កិច្ចប្រជុំ ក៏​មាន​ការចូលរួម​ពី លោក វីន ម្ញី​នត៍ ប្រធានា​ធិបមី​យ៉ាន់​ម៉ា លោក​ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា នាយករដ្ឋមន្ត្រី​ថៃ និង លោក​ង្វៀន សួន​ហ្វ៊ុក នាយករដ្ឋមន្ត្រី​វៀតណាម ដែល​ជា​សមាជិក​របស់​មេគង្គ​-​ឡាន​ឆាង​ផងដែរ​។

សូម​អាន​សេចក្តីប្រកាស​លទ្ធផល​ខាងក្រោម​៖

ព័ត៌មានផ្សេងទៀត