Bayern​​បំប៉ោង​​សំណាញ់​ទី​​PSG១-០​​លើ​កពាន​​Champions League​​យប់មិញ​

24-08-2020 8:47 am 443
រូបភាពក្រុមកីឡាករក្លឹប​Bayern Munichពេលលើកពាន

​ក្រុមបាល់ទាត់​អាល្លឺម៉ង់​Bayern Munich បាន​យកឈ្នះ​ក្រុម​បារាំង​Paris St Germain ក្នុង​លទ្ធផល​១​ទល់នឹង​០​កាលពី​យប់មិញ​ក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​Champions League ធ្វើឲ្យ​Bayern​លើ​កពាន​Champions League​លើក​ទី​៦​ក្នុង​ប្រវត្ដិសាស្ដ្រ​ក្លឹប​។ អ្នក​ដែល​រក​គ្រាប់​បាល់​ឲ្យ​Bayern​ទទួលជោគជ័យ​កាលពី​យប់មិញ គឺ​កីឡាករ​ខ្សែបម្រើ​ស្លាប​Kingsley Coman នៅ​នាទី​ទី​៥៩​។ ចំណែក Paris St Germain​ក៏​មានឱកាស​ក្នុងការ​វាយបក​ដូចគ្នា ប៉ុន្ដែ​ពុំ​មានសំណាង​អាច​បំប៉ោង​សំណាញ​ទី​Bayern​បានឡើយ​៕(​ដោយ​៖​ពេញ ផេង​)

​សូមទស្សនាវីដេអូHighlight៖

 ពាក្យគន្លឹះ  កីឡាបាល់ទាត់UCL

ព័ត៌មានផ្សេងទៀត