កម្លាំងមួកខៀវ៧១នាក់ត្រឡប់ទៅផ្ទះវិញក្រោយទទួលលទ្ធផលអវិជ្ជមានកូវិដ-១៩

23-08-2020 3:45 pm 284

នៅថ្ងៃទី២៣ ខែសីហាឆ្នាំ២០២០លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងសុខាភិបានបានអនុញ្ញាតឱ្យកម្លាំងមួកខៀវកម្ពុជា៧១នាក់ វិលត្រឡប់ ទៅផ្ទះរបស់ខ្លូនវិញ បន្ទាប់ពីក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល បានយកសំណាកវិភាគ ទទួលលទ្ធផលអវិជ្ជមានមេរោគកូវិដ១៩ ក្រោយពួកបានធ្វើចត្តាឡីស័កចំនួនន១៤ថ្ងៃនៅ មណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ។

ដោយឡែក ទាហានមួកខៀវនារី ដែលឆ្លងមេរោគកូវីដ១៩ ក្រោយគេបង្អស់ នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។ ចំពោះ ក្រុមគ្រួសារគាត់ចំនួន៩នាក់ ត្រូវបានពិនិត្យឃើញថាអវិជ្ជមានទាំងអស់គ្នា ហើយត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញទាំងអស់គ្នា ទី២២ ខែសីហា ឆ្នាំ២០២០ និង ទាហានមួកខៀវ៨នាក់ លទ្ធផលវិជ្ជមានកូវិដ១៩ ក៏បានព្យាបាលជាសះស្បើយ១០០% និងបានវិលត្រឡប់ទៅវិញផងដែរ។

កម្លាំងទ័ពមួកខៀវទាំង៧១នាក់បានធ្វើចត្តាឡីស័ក បន្ទាប់ពីវិលត្រឡប់មកដល់កម្ពុជាភ្លាមរហូតដល់ជាង៦សប្តាហ៍ និងបានធ្វើការពិនិត្យសំណាកជាច្រើនរហូតដល់៧ដង ទទួលបានផលទ្ធផលអវិជ្ជមានទើបអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ ហើយត្រូវបន្តធ្វើចត្តាឡីស័កនៅផ្ទះរបស់ពួកគេចំនួន១៤ថ្ងៃបន្តទៀត មុនជួបជុំគ្រួសារ។

គួរបញ្ជាក់អោយដឹងដែរថា កម្លាំងទ័ពមួកខៀវ៨០នាក់ បានមាតុភូមិន្ទនិវត្តន៍ពីបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋម៉ាលី កាលពីថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២០ ត្រូវបានធ្វើចត្តាឡីស័កនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺចំនួន២២ថ្ងៃ ហើយបានបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត នៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ៕ 

ព័ត៌មានផ្សេងទៀត