បុរស​វ័យ​ចំណាស់​​ជាងគេ​​ក្នុង​លោក​​ទទួលមរណភាព​​ក្នុង​វ័យ​១១៦​ឆ្នាំ​

23-08-2020 11:00 am 561
រូបភាព​លោក​Fredie Blom​

​លោក​Fredie Blom​កើត​នៅ​ឆ្នាំ​១៩០៤ ក្នុង​ខេត្ដ​Eastern Cape​ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​ទទួលមរណភាព​ហើយ​ក្នុង​វ័យ​១១៦​ឆ្នាំ​។ ទោះបីជា​លោក​មិនត្រូវ​បានបញ្ជាក់​ដោយ​កំណត់ត្រា​ពិភពលោក Guinness World​ក៏ដោយ ប៉ុន្ដែ​លោក​ត្រូវបាន​គេ​ចាត់ទុកថា​ជា​បុរស​មាន​វ័យ​ចំណាស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក​។ តាម​ការបញ្ជាក់​ពី​ក្រុមគ្រួសារ​របស់លោក លោក​Blom​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍ ដោយសារតែ​វ័យ​ជរា​តាម​បុព្វហេតុ​នៃ​ធម្មជាតិ​ដែល​ត្រូវអស់​ជីវិត​ត្រឹមនេះ​។​

​គួរ​បញ្ជាក់ថា លោក​Blom​បាន​ចំណាយពេល​ស្ទើរ​ពេញ​មួយជីវិត​ជា​កម្មករ​ម្នាក់​។ ដំបូង​ឡើយ​ធ្វើការ​នៅ​កសិដ្ឋាន​មួយ​បន្ទាប់មក​ធ្វើការ​នៅក្នុង​ឧស្សាហកម្ម​សំណង់ ប៉ុន្ដែ​ដល់​វ័យ​៨០​ឆ្នាំ​លោក​ក៏​ចូលនិវត្ដន៍​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត