ជំងឺ​រលាក​សន្លាក់​និង​ការព្យាបាល​

19-08-2020 5:42 pm 372

​ជំងឺ​រលាក​សន្លាក់​បង្ក​ឡើង​ដោយ​បញ្ហា​ជាច្រើន រួមមាន​ការកើនឡើង​ជាតិ​អាស៊ី​ត រលាក​ដោយសារតែ​ពពួក​បាក់តេរី រលាក​ដោយសារតែ​របេង​សន្លាក់ និង​រលាក​ដោយសារ​ឆ្អឹងខ្ចី​សឹក​រិច​រិល​ជាដើម​។ នៅពេលដែល​មនុស្ស​ម្នាក់​មាន​បញ្ហា​រលាក​សន្លាក់ នឹង​ធ្វើឲ្យ​ឈឺ​ឬ​ហើម និង​គាំង​សន្លាក់​មិនអាច​កម្រើក​បាន ឬ​ពិបាក​ក្នុង​ការធ្វើ​ចលនា​។ វិធីសាស្ត្រ​នៃ​ការព្យាបាល គឺ​អាស្រ័យ​ទៅតាម​មូលហេតុ​នី​មួយៗ រួមមាន​ការប្រើ​ថ្នាំលេប វះកាត់​និង​ការព្យាបាល​ដោយ​PRP​ទៅលើ​សន្លាក់​។ ការព្យាបាល​ដោយ PRP គឺជា​ការព្យាបាល​បែប​ធម្មជាតិ​មួយ ដែល​បូម​យក​ឈាម​របស់​អ្នកជំងឺ​ផ្ទាល់ យកទៅ​ក្រឡុក​បង្វិល​ហើយ​ចម្រាញ់​យកតែ​សារធាតុចិញ្ចឹម​ចាក់​ចូលក្នុង​សន្លាក់​វិញ ដើម្បី​ជួសជុល​កោសិការ​សន្លាក់ ដែល​ខូច​សិករិចរិល ឲ្យមាន​ការលូតលាស់​សារជាថ្មី​។​

 សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​វេជ្ជបណ្ឌិត​ឃ​ន ភារម្យ ផ្នែក​វេជ្ជសាស្ត្រ​ប្រចាំ​គ្រួសារ​នៃ​រ៉ា​ហ្វា​គ្លីនិក តាមរយៈកិច្ចសម្ភាសន៍នៅក្នុងវីដេអូខាងលើដូចតទៅ​!

 ពាក្យគន្លឹះ  សុខភាពជំងឺសន្លាក់

ព័ត៌មានផ្សេងទៀត