លោកចូ បៃ​ដិន​ត្រូវបានតែងតាំង​ជា​បក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​ជា​ផ្លូវការ​

19-08-2020 3:05 pm 571

​លោកចូ បៃ​ដិន​ត្រូវបានតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី នៃ​គណបក្ស​ប្រជាធិបតេយ្យ​ជា​ផ្លូវការ នៅឯ​សន្និបាត​គណបក្ស​នៅ​ថ្ងៃ​អង្គារ​ទី​១៨​ខែសីហា​ឆ្នាំ​២០២០​។ លោកបៃ​ដិន​ទទួល​ការគាំទ្រ​និងស​សើរ​ពី​អ្នកនយោបាយ​ចាស់វស្សា​មួយចំនួន នៅក្នុង​ចង្កោម​គណបក្ស​ជាមួយគ្នា​។ អតីត​ប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ​២​រូប គឺ​លោក​Bill Clinton​និង​លោក​Jimmy Carter រួមទាំង​អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក មកពី​គណបក្ស​សាធារណរដ្ឋ​ផង គឺ​លោក​Colin Powell បាននាំគ្នា​គាំទ្រ​លោកបៃ​ដិន​។​

​លោកបៃ​ដិន​អាយុ​៧៧​ឆ្នាំ នឹងត្រូវ​ប្រកួតប្រជែង​តទល់​ជាមួយ​លោក​ដូណាល់ ត្រាំ​អាយុ​៧៤​ឆ្នាំ នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី នៅ​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០២០៕

 ពាក្យគន្លឹះ  អាមេរិកលោកចូបៃដិន

ព័ត៌មានផ្សេងទៀត