អាស៊ានកំពុងក្លាយជាការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ពិភពលោក និងសម្រាប់មហាអំណាចអាមេរិក-ចិន។ ចាប់អារម្មណ៍ព្រោះអាស៊ានមានសក្ដានុពល អាចធ្វើឲ្យភាគីនីមួយៗទទួលបានប្រយោជន៍យ៉ាងច្រើន។ ទាំងអាមេរិកនិងចិនពេលនេះកំពុងព្យាយាមធ្វើយ៉ាងណាទាញយកប្រជាប្រិយភាពនៅអាស៊ានក៏ដូចជានៅតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ដើម្បីទទួលបានការទុកចិត្ដពេលខ្លះអាមេរិក-ចិនក៏ប្រឹងប្រើយុទ្ធសាស្ដ្រនានារហូតស្ទើរប៉ះទង្គិចគ្នាក៏មាន ជាពិសេសគឺការយកសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ ធ្វើជាចំណាប់ខ្មាំងវាយបកទៅវិញទៅមក។ ប៉ុន្ដែបើគិតពីកេរ្ដិ៍ឈ្មោះរវាងអាមេរិកនិងចិននៅអាស៊ានក៏ដូចជាអាស៊ីអាគ្នេយ៍ តើប្រទេសណាមួយមានកិត្ដិនាមខ្លាំងជាង?
ជាបន្ដសូមស្ដាប់បទសម្ភាសន៍រវាងពេញ ផេងជាមួយលោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងនាទីវិភាគព្រឹត្ដិការណ៍អន្ដរជាតិដូចតទៅ៖
សំឡេង៖