លោក​ហ៊ុន សែន សម្រេច​មិន​ពន្យារពេល​ការវិលត្រឡប់​មក​របស់​កងទ័ព​មួក​ខៀវ​កម្ពុជា​ឡើយ​

17-08-2020 12:06 pm 425

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ​២០២០​នេះ បានបញ្ជាក់​ថា លោក​បាន​សម្រេច​ឡើងវិញ ដោយ​មិន​សុំ​ពន្យារពេល​នៃ​ការវិលត្រឡប់​មក​របស់​កងទ័ព​មួក​ខៀវ​កម្ពុជា និង​មិន​ពន្យារពេល​ការបញ្ជូន​កងទ័ព​មួក​ខៀវ​ទៅ​ជំនួស​នោះទេ​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ទៀតថា ការរៀបចំ​ពេលវេលារ​បស់​អង្គការសហប្រជាជាតិ​បាន​ផ្ដល់​ឲ្យ​កម្ពុជា​ធ្វើ​ចត្តា​ឡី​ស័​កបានងាយស្រួល ដើម្បី​ទប់ស្កាត់​ការនាំ​ចូល​ករណី​ឆ្លង​វីរុស​កូវី​ដ​-១៩​មកពី​ប្រទេស​ដែល​កងទ័ព​មួក​ខៀវ​កម្ពុជា​ទៅ​បំពេញ​ភារកិច្ច​ឡើយ រួមមាន ទី​១.​នៅ​ប្រទេស​ម៉ាលី នឹង​វិលត្រឡប់​មក​កម្ពុជា​វិញ​នៅ​ខែ​ក​ញ្ញ ទី​២.​នៅ​ស៊ូដង់​ខាងត្បូង នឹង​វិល​មក​កម្ពុជា​វិញ​នៅ​ខែតុលា ទី​៣.​នៅ​អាហ្វ្រិក​កណ្ដាល នឹង​វិល​មក​កម្ពុជា​វិញ​នៅ​ខែវិច្ឆិកា និង​ទី​៤.​នៅ​ប្រទេស​លី​បង់ នឹង​វិល​មក​កម្ពុជា​នៅ​ខែ​មករា ឆ្នាំ​២០២១​។​

​ជាមួយគ្នា​លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​កងទ័ព​មួក​ខៀវ​កម្ពុជា​ទាំងអស់​នៅក្នុង​ប្រទេស​ទាំង​៤​ខាងលើនេះ ត្រូវ​រៀបចំ​ខ្លួន​ដើម្បី​វិលត្រឡប់​មក​កម្ពុជា​វិញ ខណៈ​កងទ័ព​មួក​ខៀវ​ដែល​នៅ​កម្ពុជា​ត្រូវ​ត្រៀមខ្លួន ដើម្បី​ទៅ​ជំនួស​តាម​ការចាត់ចែង​របស់​ក្រសួង​ការពារជាតិ និង​អង្គការ​សហប្រជាជាតិ​៕ 

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត