អាមេរិក​-​កូរ៉េខាងត្បូង​​ពន្យារពេល​​ធ្វើ​សមយុទ្ធ​​ដោយសារ​​មន្ដ្រី​យោធា​​ឆ្លងកូវី​ដ​-១៩

16-08-2020 2:26 pm 252
រូបភាព​នៃការ​ធ្វើ​សមយុទ្ធកន្លងមក

​កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក​នឹង​ចាប់ផ្ដើម​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​មួយ ដែល​នឹង​ប្រព្រឹត្ដទៅនៅ​ថ្ងៃទី​១៨​សីហា​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​បាន​បញ្ជាក់ថា សមយុទ្ធ​នេះ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៦​សីហា ប៉ុន្ដែ​ត្រូវ​លើក​ពេល​រហូតដល់​ថ្ងៃទី​១៨​សីហា ដោយសារតែ​មាន​មន្ដ្រី​យោធា​កូរ៉េខាងត្បូង​ម្នាក់ ដែល​គ្រោង​នឹងចូលរួម​ក្នុង​សមយុទ្ធ ត្រូវបាន​ធ្វើតេស្ដ​វិជ្ជ​មានកូ​វីដ​-១៩​។ 

​គួរ​បញ្ជាក់ថា សមយុទ្ធ​ប្រចាំឆ្នាំ​កូរ៉េខាងត្បូង​-​អាមេរិក ត្រូវបាន​កាត់បន្ថយ​ជា​បន្ដបន្ទាប់​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដើម្បី​សម្របសម្រួល​ការចរចា​រវាង​អាមេរិក​និង​កូរ៉េខាងជើង ក្នុង​គោលបំណង​រំលាយចោល​កម្មវិធី​នុយក្លេអ៊ែរ​ក្រុង​ព្យុងយ៉ាង​។ ប៉ុន្ដែ​កិច្ចចរចា​នៅតែ​ជាប់គាំង​ដោយហេតុ​ខ្វែងគំនិត​លើ​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​។ សម្រាប់​កូរ៉េខាងជើង​ពុំដែល​ចាត់ទុក​សមយុទ្ធ​នេះ​ជា​រឿង​ធម្មតា​ឡើយ ផ្ទុយទៅវិញ​កូរ៉េខាងជើង​ចាត់ទុកជា​ការហាត់​សម​សង្គ្រាម​ត្រៀម​ឈ្លានពាន​ប្រទេស​កូរ៉េខាងជើង​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត