ប្អូនប្រុស​​លោក​ដូណាល់ ត្រាំ​​ទទួលមរណភាព​​ក្នុង​វ័យ​៧១​ឆ្នាំ​

16-08-2020 1:44 pm 808

​ប្អូនប្រុស​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក លោក​រ៉ូបឺត ត្រាំ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ដោយសារ​ជំងឺ ប៉ុន្ដែ​ពុំមាន​បញ្ជាក់ថា​ជា​ជំងឺ​អ្វី​ទេ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ដូណាល់ ត្រាំ​នៅក្នុង​សេចក្ដីថ្លែងការណ៍​។ លោក​ត្រាំ​ថា​រ៉ូបឺត​មិន​ត្រឹមតែ​ជា​ប្អូនប្រុស​របស់លោក​ទេ ប៉ុន្ដែ​ជា​មិត្ដដ៏​ល្អ​របស់លោក​។ ការបាត់បង់​នេះ​នឹង​ធ្វើឲ្យ​លោក​ចងចាំ​រ៉ូបឺត​ជានិច្ច ហើយ​រ៉ូបឺត​នឹង​ស្ថិតក្នុង​បេះដូង​របស់លោក​រហូត​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​សុក្រ​លោក​ត្រាំ​បាន​ទៅសួរសុខទុក្ខ​ប្អូនប្រុស​នៅក្នុង​មន្ទីរពេទ្យក្រុង​ញូវយ៉ក ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ថា​លោក​រ៉ូបឺត​មាន​ជំងឺ​ធ្ងន់ធ្ងរ​។ លោក​រ៉ូបឺត ត្រាំ​មាន​អាយុ​៧១​ឆ្នាំ ជា​ប្អូនប្រុស​ពៅ​របស់លោក​ត្រាំ ក្នុងចំណោម​បងប្អូន​សរុប​ប្រាំ​នាក់​៕ (​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត