ផលវិបាក​នៃ​ការ​ទទួលទាន​ទឹកដូង​មិនបាន​ត្រឹមត្រូវ​

15-08-2020 7:18 pm 438

​ជាការ​ពិតណាស់​ទឹកដូង​ជា​ប្រភេទ​អាហារ ដែល​ផ្តល់​ផលប្រយោជន៍​សម្រាប់​រាង​កាយ​របស់​មនុស្ស ប៉ុន្តែ​ប្រសិនបើ​អ្នក​ទទួលទាន​មិនបាន​ត្រឹមត្រូវ វា​ក៏​បែរជា​ផ្តល់នូវ​ផលវិបាក​ធំៗ​មួយចំនួន​ទៅវិញ​។ ដូច្នេះ​អ្នក​មិនគួ​៖  

​ឲ្យ​ទារ​កផឹក​ទឹកដូង​៖​សម្រាប់​ទារក​អាយុ​ក្រោម ៦​ខែ មិនគួរឲ្យ​ផឹក​ឡើយ ព្រោះ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ទារក​មិនទាន់​បន្សាំ​។​

​ផឹក​ទឹកដូង​ជាប្រចាំ៖ក្នុង​មួយថ្ងៃ​មិនគួរ​ផឹក​ទឹកដូង​លើសពី​មួយ​ផ្លែ​ឡើយ ជាពិសេស​សម្រាប់​អ្នក​មិន​ចង់​ឡើង​គីឡូ ព្រោះថា​ដូង​ពីរ​ផ្លែ​ស្មើនឹង​១៤០​កា​ឡូរី​។​

​ផឹក​ទឹកដូង​បន្ទាប់ពី​ធ្វើការ​ក្រោម​កម្ដៅថ្ងៃ​យូរ​ម៉ោង៖សម្រាប់​អ្នក​ដែល​ទើប​បញ្ចប់​ការងារ​ក្រោម​កម្ដៅថ្ងៃ​យូរ​ម៉ោង មិនគួរ​ផឹក​ទឹកដូង​ឡើយ ព្រោះ​វា​អាច​បណ្ដាលឲ្យ​ខ្យល់គរ​បាន ហើយ​ពេលខ្លះទៀត​អាចធ្វើឲ្យ​អ្នក​ផឹក​គ្រុនញាក់ គ្រុនក្ដៅ​ខ្លាំង​និង​ហើមពោះ​ទៀតផង​។​

​ផឹក​ទឹកដូង​នៅពេល​ល្ងាច៖ផឹក​ទឹកដូង​នៅពេល​ល្ងាច អាចធ្វើឲ្យ​រាងកាយ​ចុះខ្សោយ​ងាយ​នឹង​ប្រឈម​ជំងឺ​ផ្ដាសាយ ពិសេស​បើ​អ្នក​ផឹក​ដោយ​ដាក់​ទឹកកក ដែល​ជាហេតុ​ធ្វើឲ្យ​អ្នកទទួលទាន​ប្រឈម​នឹង​កើត​ជំងឺ​ផ្លូវដង្ហើម​បាន​៕

 ពាក្យគន្លឹះ  សុខភាពទឹកដូង

ព័ត៌មានផ្សេងទៀត