William​​ទៅ​Arsenal​​ជា​ផ្លូវការ​​ក្រោយ​ចប់​​កុងត្រា​នៅ​​Chelsea

14-08-2020 9:15 pm 1249
រូបភាពកីឡាករ​William

​កីឡាករ​ខ្សែបម្រើ​របស់​Chelsea​គឺ​William ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ហើយ​រូបគេ​នឹង​ទៅ​លេងឲ្យ​ក្លឹប​Arsenal រយៈពេល​៣​ឆ្នាំ គិត​ចាប់ពី​រដូវ​កាល​ក្ដៅ​ខាង​មុខ​រហូតដល់​ឆ្នាំ​២០២៣​។ ការផ្ទេរ​ទៅ​ក្លឹប​ថ្មី​នេះ​គឺ​ពុំ​មាន​តម្លៃ​ខ្លួន​ទេ​បន្ទាប់​ពី​រូបគេ​បាន​ចប់​កុងត្រា​លេងឲ្យ​Chelsea​។ សូម​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​សញ្ជាតិ​ប្រេ​ស៊ីលវ័យ​៣២​ឆ្នាំ​រូប​នេះ បាន​ប្រឡូក​ក្នុង​អាជីព​បាល់ទាត់​តាំងពី​ឆ្នាំ​២០០៦​មកម្ល៉េះ ដោយ​ចូល​លេង​បាន​៦១៨​ប្រកួត​រក​គ្រាប់​បាល់​បាន​១០៣​គ្រាប់​។​

​បើ​តាម​ការបញ្ជាក់​ពី​គ្រូបង្វឹក​Arsenal លោក​Mikel Arteta​បានឲ្យដឹងថា លោក​ជឿជាក់​William​នឹង​ធ្វើឲ្យមាន​ការផ្លាស់ប្ដូរ​សម្រាប់ក្រុ​មលោក​។ លោក​មាន​បំណង​ចង់​ពង្រឹង​សមត្ថភាព​ខ្សែបម្រើ​ប្រយុទ្ធ​របស់លោក រួម​ទាំង​អ្នកលេង​នៅ​ស្លាប​ផងដែរ​។ សម្រាប់​William​មាន​បទពិសោធន៍​ច្រើន ដូច្នេះ​អាច​លេង​បាន​ក្នុងតួនាទី​ច្រើន គឺ​អាច​បាន​បី​ឬក៏​បួន​តួនាទី​ឯណោះ​៕(​ដោយ​៖​ពេញ ផេង​)

 ពាក្យគន្លឹះ  កីឡាបាល់ទាត់​William

ព័ត៌មានផ្សេងទៀត