លោក​គីម ជុង​អ៊ុន​​ជិះ​៥៧០​​ទៅសួរសុខទុក្ខ​​ពលរដ្ឋ ជា​សកម្មភាព​​កម្រ​ឃើញ​បំផុត​

14-08-2020 8:33 pm 1276
លោកគីម ជុងអ៊ុន​ពេលចុះទៅសួរសុខទុក្ខពលរដ្ឋ

​លោក​គីម ជុង​អ៊ុន​មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង ដែល​គេ​ធ្លាប់​តែ​ឃើញ​លោក​ជិះ​រថយន្ដ​Mercedes ប៉ុន្ដែ​តាម​ការចុះផ្សាយ​ទៅលើ​គេហ​ទំ​ព​nypost ឃើញ​លោក​ជិះ​រថយន្ដ​ដ៏​ទំនើប​មួយ​គ្រឿង​ផ្សេងទៀត​។ នោះ​គឺ​ជា​រថយន្ដ​SUV Lexus LX 570 ខ្មៅក្រឹប​តែម្ដង ទៅសួរសុខទុក្ខ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​។ លោក​គីម ជុង​អ៊ុន​ធ្វើដំណើរ​ទៅ​ទីនោះ ក៏​មាន​ចែក​សម្ភារៈប្រើប្រាស់​ចាំបាច់​និង​អាហារ​ដល់​ប្រជាជន​ផងដែរ​។​

​គួរ​ជម្រាបជូន​ថា ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ បាន​ហាមឃាត់​មិន​ឲ្យ​នាំ​ចូល​សម្ភារៈ​ទំនើបៗ​ទៅ​ប្រទេស​កូរ៉េខាងជើង​នោះទេ អនុលោម​តាម​ទណ្ឌកម្ម​ដាក់​លើ​កម្មវិធី​នុយក្លេអ៊ែ​រ​។ ប៉ុន្ដែ​កន្លងមក​លោក​គីម ជុង​អ៊ុន​ត្រូវបាន​គេ​ប្រទះ​ឃើញ​ជិះ​រថយន្ដ​ទំនើបៗ ក្នុងនោះ​មាន​រថយន្ដ​Mercedes-Benzes និង​រថយន្ដ​Rolls-Royce​ផងដែរ​៕(​ដោយ​៖​ពេញ ផេង​)

 ពាក្យគន្លឹះ  ជីវិតលោកគីមជុងអ៊ុន

ព័ត៌មានផ្សេងទៀត